កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុស លោកសេង មង្គល ដែលគ្រប់គ្នាបានស្គាល់ថា តារាសម្តែងប្រុសមួយរូប មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយលោកបានសម្តែងរឿងភាគជាច្រើន ដោយកន្លងមក ក៏មានបងប្អូនជាច្រើន បានចាប់គូឲ្យលោក និងតារារសម្តែងស្រី កញ្ញា ហ៊ិន ចាន់នីរ័ត្ន ជាគូរនិងគ្នា ព្រោះបងប្អូនគិតថា ជាគូរសាកសមបំផុត។
បន្ទាប់ពីត្រូវបានបងប្អូនមហាជនចាប់គូរបែបនេះ កាលពីពេលថ្មីៗនេះ លោកបានបង្ហាញអារម្មណ៍លើបណ្តាញសង្គម ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ៗថា លោក និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន គ្រាន់តែជា មិត្តភក្តិរួមការងារ ប៉ុណ្ណោះ មិនមានអ្វីលើសពីមិត្តភាពនោះទេ។
ជាមួយគ្នានោះ លោកក៏បានក្លាយជា BA ឲ្យក្រុមហ៊ុន លោកជំទាវ ទ្រី ដាណា ដែលជាក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកម្ពុជា ទៅដល់ទីណាកន្លែងណា ក៏មានតែអ្នកស្គាល់ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ទ្រី ដាណា បានដឹកនាំកូនចៅ ធ្វើដំណើរកម្សាន្ត ។ ចំពោះទំនាក់ទំនងរបស់លោក សេង មង្គល និង លោកជំទាវ ទ្រី ដាណា ក៏ធ្លាប់បានបដិសេធហើយថា លោក នឹង លោកជំទាវ គ្រាន់តែជាដៃគូរសហការការងារប៉ុណ្ណោះ មិនមានទំនាក់ទំនងអ្វីលើសពីនេះទេ។
បើទោះបីជាលោក សេង មង្គល ចេញមកបញ្ជាក់យ៉ាងណា ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គម នៅតែសង្ស័យពីទំនាក់ទំនងរបស់លោក និង លោកជំទាវ ព្រោះតែភាពស្និទ្ធស្នាល និងពាក្យសំដីនិយាយលែបខាយ គ្នាទៅវិញទៅមក ធ្វើឲ្យមហាជន មានការសង្ស័យជាខ្លាំង។
ដោយឡែកនៅក្នុងដំណើរកម្សាន្តនេះ លោកជំទាវ ទ្រី ដាណា បានបង្ហោះសារថា "ដំណើរកំសាន្តជាលើកទី២របស់ក្រុមហ៊ុនដាណាទ្រីជាមួយនិងតំណាងឆ្នើមប្រចាំឆ្នាំ2022 ច្រើនពេកពិបាករកចែតិចហើយ"។
នៅក្នុងពេលដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនោះផងដែរ លោក សេង មង្គល បានសារភាពថា "ជាទូទៅមនុស្សយើងតែស្រឡាញ់ គឺមានភាពប្រ ច័ណ្ឌ នៅក្នុងនោះហើយ សម្រាប់លោក បើស្រឡាញ់តារាដូចគ្នា ច្បាស់ជាគាត់ទៅសម្តែងនេះសម្តែងនោះជាមួយតួប្រុស ច្បាស់ជាពេលដែលលោកបានឃើញទៅ ខ្ញុំមិនសប្បាយចិត្ត ព្រោះតែការហួ ង ហែង អញ្ចឹង លោកមិនស្រឡាញ់ អ្នកសិល្បៈដូចគ្នាទេ គ្រាន់តែធ្វើការជាមួយគ្នាទេ ។ លោកបានប្រាប់ទៀតថា លោកស្រឡាញ់ អ្នកក្រៅពីសិល្បៈ ។
ជាមួយគ្នានោះ លោកក៏បានសួរទៅកាន់ លោកជំទាវ ទ្រី ដាណា វិញថា គូរអនាគតរបស់ចែ ចែគិតថា ចង់បានមនុស្ស ប្រភេទ ណា? ភ្លាមនោះ លោកជំទាវ ទ្រី ដាណា បានប្រាប់ថា កាលពីមុនផ្សេង ឥឡូវផ្សឹង ពេលនេះលោកជំទាវ មានគ្រប់យ៉ាងហើយ ទ្រព្យសម្បត្តិក៏មាន Business ក៏មាន អ្វីៗក៏ចេះធ្វើ អញ្ជឹងលោកជំទាវត្រូវការអ្នកស្រឡាញ់ពិតប្រាកដ រាងស្អាតបន្តិច សង្ហាបន្តិច ខ្ពស់បន្តិចមក ហើយមិនសូវចេះញ៉ែស្រី។
ក្រោយពេលបានលឺបែបនេះ លោកសេង មង្គល បានប្រាប់ថា អ្វីដែលលោកជំទាវនិយាយអំបា ញ់មិញ គ្រប់យ៉ាងត្រូវទាំងអស់ លោកអាចមានភាគរយដែរ គ្រាន់តែរឿងអត់ចេះញ៉ែនឹង លោកធ្លាក់ហើយ៕
































សូមទស្សនាវីដេអូទាំងអស់គ្នា៖