កម្មវិធីប្រកួត Miss Grand International 2022 បានធ្វើឲ្យអ្នកទស្សនា កាន់តែជក់ចិត្តដិតអារម្មណ៍ ទូទាំងពិភពលោកកំពុងតែចាំអ៊ុតមើលថាបវរកញ្ញា ដែលជាអ្នកគ្រងមកុដ ខណៈមានបវរកញ្ញា ដល់ទៅជាង ៧០នាក់ មកពីបណ្តាប្រទេសនានា បង្ហាញខ្លួនយ៉ាងទាក់ទាញ នៅលើឆាកអន្តរជាតិ ដើម្បីប្រកួតប្រជែងដណ្តើមយកកមុដ ជូនប្រទេសមាតុភូមិ។


ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះ បងប្អូនខ្មែរដែលកំពុងតែទន្ទឹងរងចាំមើល Miss Grand International 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី តំណាងឲ្យប្រទេសកម្ពុជា បង្អូតសម្រស់ដ៏ស្រស់ស្អាត លើឆាកអន្តរជាតិ ប្រកបដោយស្នាមញញឹម និងភាពជឿជាក់ ។
ជាក់ស្តែងកាលពីយប់ម្សិលមិញនេះ បវរកញ្ញា តំណាងឲ្យប្រទេសកម្ពុជាយើង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យអ្នកគាំទ្រ មានអារមម្មណ៍ថា សប្បាយរីករាយ និងស្រែកហ៊ោកញ្ជ្រៀវ ខណៈពេលដែលកញ្ញា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត លើកឆាកអន្តរជាតិ ជាមួយការបោះជំហានយ៉ាងស្វាហាប់ ពោរពេញទៅដោយទំនុកចិត្ត នៅក្នុងវគ្គ «Preliminary Competition » ក្នុងឈុតកីឡា Sportwear និង ឈុតរាត្រីសមោសរ Evening Gown ដោយ វត្តីសារ៉ាវឌ្ឍី ពិតជាមានភាពទាក់ទាញ ចិត្តអ្នកទស្សនាយ៉ាងខ្លាំង ក្រោយពេលឃើញរូបសម្រស់របស់នាង។
ភាពជឿជាក់ និង ស្នាមញញឹមរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យអ្នកគាំទ្រ ពិតជាស្រឡាំងកាំងជាខ្លាំង ខណៈពេល កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញលើកដំបូងនៅក្នុងឆាកអន្តរជាតិមកម្ល៉េះ។ បើយោងតាមផេកផ្លូវការរបស់ Miss Grand Cambodia បានបង្ហោះសារថា"ការបង្ហាញខ្លួនរបស់ ???? ????? ???????? “កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី” ក្នុងឈុតកីឡា ????????? នៅវគ្គ ??????????? ??????????? ក្នុងកម្មពិធី Miss Grand International 2022"។










































សូមទស្សនាវិដេអូខាងក្រោមនេះ៖