បងប្អូនអ្នកស្រឡាញ់វិស័យចម្រៀង ក៏ដូចជាចូលចិត្តទស្សនា វិស័យប្រឡងចម្រៀង The Voice Kids Cambodia ប្រាកដជានៅចាំប្អូនស្រី ដែលមានសម្បុរស្រអែម ញញឹមស្រស់ និងចេះគោរពចាស់ទុំ ព្រមជាទាំងជាកូនក្រុមរបស់ កំពូលតារាចម្រៀងអ្នកនាង សុគន្ធ និសា គឺ ប្អូនស្រី ឃុយ ម៉ីហៀង ទោះបីជាមិនបានជាប់ជាម្ចាស់ពាន The Voice Kids Cambodia ប៉ុន្តែកេរ្តិ៍ ដ៏ល្បីល្បាញរបស់ប្អូនស្រី នៅតែមានបងប្អូនជាច្រើនបានស្គាល់ជាប់នៅក្នុងបេះដូង។



ក្រោយពីបញ្ចប់ការប្រឡងចម្រៀង គេសង្កេតឃើញថា ប៉ុន្មានឆ្នាំនេះ ឃុយ ម៉ីហៀង ក៏មានទីផ្សារសិល្បៈខ្លាំងផងដែរ ដោយឃើញលេចមុខលើឆាកប្រគំតន្រ្តី និង ចេញបទចម្រៀងថ្មីៗក្នុងផលិតកម្មរស្មីហង្សមាស ជាបន្តបន្ទាប់ ហើយក៏បានឃើញនាង នៅក្នុង Youtube ផងដែរ។
ដោយឡែកបើក្រឡេកមកមើលពីរូបសម្រស់របស់ ឃុយ ម៉ីហៀង នៅពេលនេះវិញ មើលសឹងមិនចង់ស្គាល់ ព្រោះតែប្អូនស្រី បានផ្លាស់ប្តូរខ្លួនឯង សឹងតែទាំងស្រុង ពេលធំពេញរូបពេញរាងទៅ ស្អាត ខណៈមកពេលនេះ ម៉ីហៀង មានអាយុប្រហែល ១៧ ទៅ ១៨ឆ្នាំទៅហើយ។
ជាក់ស្តែងនៅថ្ងៃនេះ ប្អូនស្រី អតីតបេក្ខភាព The Voice Kids Cambodia បានបង្ហោះរូបភាព កាលពីចូលប្រកួត និង រូបភាពបច្ចុប្បន្ន ដែលមើលទៅដូចមនុស្សពីរនាក់ផ្សេងគ្នា ដោយម្ខាងមានការ ផាត់មុខ និងការតុបតែងខ្លួនក្នុងឈុតយ៉ាងស្រស់ស្អាត ចំណែករូបភាពមួយទៀត គឺជារូបភាពកាលពីប្រឡង ពិតជាខុសគ្នាខ្លាំងណាស់ សូម្បីតែសាមីខ្លួនក៏លាន់មាត់ថា "អូនប្រែហើយ"។ គ្រាន់តែបានឃើញ រូបភាព របស់ ប្អូនស្រី ឃុយ ម៉ីហៀង ប្លែកភ្លែក បែបនេះ ម្នាក់ៗលាន់មាត់ថា "មុខនេះស្អាតណាស់, ស្អាតណាស់អូន៕








