កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោកឧកញ៉ា ខេមរៈ សិរីមន្ត ត្រូវបានមហាជនទូទាំងប្រទេស គោរពស្រឡាញ់ ឲ្យលោកចេញបទចម្រៀងថ្មីមក គឺតែងតែទទួលបានការគាំទ្រ មិនរំលងមួយបទណាឡើយ ។ បទចម្រៀងរបស់លោក សុទ្ធតែពិរោះៗ រណ្តំ ស្តាប់ហើយល ង់តាមទឹកដមសំលេង មានទាំងផ្អែម កំស ត់ ទៅតាមបទចម្រៀង។



បន្ទាប់ពីលោកបានចូលជ្រកកោនក្នុងទ្រនំផលិតកម្មរស្មីហង្សមាស និង មានបងប្អូនមហាជន ស្រឡាញ់ដ៏លើសលប់នោះ កេរ្តិ៍របស់លោកកាន់តមានភាពល្បីល្បាញ ពិសេស គឺលោកបានចូលរួមក្នុងសកម្មភាពសប្បុរស និងការងារសង្គមជាច្រើន រហូតទទួលបានងារជាឧកញ៉ា ថែមទៀតផង។
ដោយឡែកនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២២ នេះ លោកឧកញ៉ា បានជួបជុំជាមួយម្ចាស់ពាន មានលីម តិចម៉េង , ចាន់ សុខ បញ្ញា ពេជ្យ ថៃ, ថែល ថៃ ដើម្បីត្រៀមខ្លួននៅក្នុងឡើងច្រៀងលើឆាកតន្ត្រីដ៏ធំដែលរៀបចំឡើងដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត អបអរក្នុងឱកាស បើកលក់ ឡូត៍ផ្ទះវិឡាបន្ទាយស្រី ថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។
លោកឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា "ម្តងទៀត សកម្មភាពថតប្រូមូត Concert អបអរការបើកលក់ ឡូត៍ផ្ទះវិឡាបន្ទាយស្រី នឹងជួបជាមួយម្ចាស់ពាន ទាំង4 លឹម តិចម៉េង , ចាន់ សុខ បញ្ញា ពេជ្យ ថៃ, ថែល ថៃ ថ្ងៃទី 1 ខែ 11 ខាងមុខនេះ !"។
ជាក់ស្តែងបន្ទាប់ពីបានជួបម្ចាស់ពានហើយ លោកឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានថតរូបជាមួយម្ចាស់ពាន ដែលមកពីខេត្តកំពង់ចាម ពីរូប មាន លីម តិចម៉េង និង ប្អូនប្រុស ចាន់ សុខបញ្ញា ព្រមជាមួយសាររំភើបបែបនេះថា "នេះជាសមិទ្ធផលដែលអ្នកកំពង់ចាមធ្វើបានជួបគ្នានៅថ្ងៃ 1 ខែ11 ឆ្នាំ2022 ក្នុង គម្រោងឡូត៍ផ្ទះវីឡាហាយក្លាស បន្ទាយស្រី"។























មានវិដេអូ៖