ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថាកញ្ញា កែវ ចាន់និមល ពេលនេះកំពុងតែមានកូនក្នុងផ្ទៃហើយជិតគ្រប់ខែទៅហើយតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺសម្រស់របស់នាងតែម្តងមើលទៅកាន់តែស្រស់ស្អាតជាមុនទៅទៀតនៅក្នុងកំឡុងពេលដែលកំពុងតែពពោះកូនក្នុងផ្ទៃនេះ។
យ៉ាងណាមិញដូចដែលពុកម៉ែបងប្អូនបានដឹងហើយថាអ្នកនាង កែវ ចាន់និមល គឺជាពិធីការិនីមួយរូបដែលពោពេញទៅដោយសមត្ថភាព និងទេពកោសល្យជាច្រើនសម្បូរបែបនៅក្នុងវិស័យសិល្បៈ នៅពេលដែលមានកម្មវិធីតូចធំតែងតែមានមុខមាត់របស់តារាស្រីរូបនេះជានិច្ច មិនងាយអាក់ខានឡើយ ។
ទន្ទឹមនិងនេះដែដោយសារតែមានចំណុចលេចធ្លោប៉ុន្មានចំណុចនេះហើយទើបធ្វើឲ្យពិធីការិនីស្រីរូបនេះមានសម្លេងគាំទ្រច្រើន និងមានភាពល្បីល្បាញណាស់នៅក្នុងវិស័យពិធីការិនីនេះ ៕





