តារាសម្តែងប្រុសស្រស់សង្ហា ដែលជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់អ្នកស្រឡាញ់វិស័យខ្សែភាពយន្តខ្មែរ ប្រុស ខួច បានក្លាយជាតួឯកនៅក្នុងចិត្តមហាជន តាមរយៈការសម្តែងរឿងជាច្រើន នាពេលកន្លងទៅ។



ម្យ៉ាងវិញទៀត តារាសម្តែងប្រុសរូបនេះ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍លើទេពកោសល្យនៃការសម្តែងរបស់លោកប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺលោក មានរូបរាងស្រស់សង្ហា និង មានផ្ពាល់ខួច ដែលជាចំណុចទាក់ទាញ អ្វីដែលកាន់តែពិសេសនោះ គឺអត្តចរិកដ៏ល្អ និងភាពរួសរាយរបស់លោកផ្ទាល់តែម្តង។
ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុស រូបនេះ បានបង្ហោះរូបភាពលើបណ្តាញសង្គមសង្គមហ្វេសប៊ុក ពីមុខមាត់ថ្មី ដែលលោក ទើបតែធ្វើការវះ កា ត់ កែកុន រួច ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងបើកភ្នែកធំៗ ពេលបានឃើញមុខមាត់ថ្មីរបស់ប្រុសខួច។
បន្ទាប់ពីកែកុនមុខមាត់ រួច ពិតជាប្លែកអារម្មណ៍ខ្លាំងមែនទែន ដែលមើលទៅលោកហាក់បីដូចជាមនុស្សថ្មីម្នាក់ទៀតអញ្ចឹង ជាហេតុធ្វើឲ្យអ្នកគាំទ្រ មើលសឹងមិនចង់ស្គាល់ ព្រោះពេលមិនទាន់កែកុន គឺលោកស្រស់ស្អាតណាស់ ទៅហើយ តែដល់ពេលកែកុនបែបនេះ មើលទៅប្លែកភ្លែក និងសង្ហាម្យ៉ាងដែរ។
ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្រុសខួច បានបង្ហោះសារថា "ខួចនៅហ្នឹងតើ ខួ ចមានបាត់ទៅណា ឃើញហេ ស ចាំបាត់ហើមចាំមើលម្ដងទៀត ណាបងបង អរគុណណាស់ សម្រាប់ការបារម្មណ៍ពីបងបង ហើយចង់និយាយថា កែៗ អោយប្លែក បើកែមិនប្លែក កែធ្វើអី"។











































