កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ពិធីការិនី ពូកែវោហាស័ព្ទ មិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា ព្រមទាំងក្រុមគ្រួសារ មានចិត្តសទ្ធាជ្រះថ្លា ប្រារព្ធធ្វើពិធីបុណ្យកឋិនទាន យ៉ាងអធិកអធម ដោយមានការផ្តួចផ្តើមឡើងដោយអ្នកម្តាយ របស់កញ្ញាផ្ទាល់តែម្តង។



នៅក្នុងពិធីបុណ្យកឋិននោះផងដែរ គេសង្គេតឃើញថា មានការរៀបចំយ៉ាងស្រស់ប្រណិត ព្រមជាមួយនឹងស្នាមញញឹម ប្រកបដោយសប្បាយរីករាយ ពីសំណាក់មិត្តភក្តិរួមអាជីព និង សាច់ញាតិបងប្អូនជាច្រើន បានអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមក្នុងថ្ងៃពិធីបុណ្យកឋិនទាន ។
ជាមួយគ្នានោះ ក៏មានតារាល្បីៗ ជាច្រើនបានចូលរួមជាភ្ញៀវកិត្តិយស រួមមាន៖ ពិធីការិនី ថន លក្ខិណា, តារាសម្តែងដ៏ល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្ខណា, ពិធីកររូបសង្ហា លោក ប៉ែន ចំរុង, តារាចម្រៀងសំលេងផ្អែម អ្នកនាង មាស សុខសោភា, ពិធីករស្រស់សង្ហា លោក ជា វណ្ណារិទ្ធ និងក្រុមគ្រួសារ, កញ្ញា វី ឌីណែត,
លោក សុគន្ធ ថេរ៉ាយុ, ពិធីករ លោក ដេវីត, តារាសម្តែង អ្នកនាង នៅ សុនីតា, អ្នកនាង វីរៈ និច និងស្វាមី, កញ្ញា រ៉ូលីន លោកយាយ យ៉យ និងកូនប្រុស និងមានសិល្បៈករ សិល្បៈការិនីជាច្រើនទៀត ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺសិល្បៈករ សិល្បៈការិនី យើងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ជាមួយសំពត់បត់ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន។ គ្រាន់តែបានឃើញបែបនេះ ក៏មានបងប្អូនជាច្រើនខមិនសរសើរព្រោងព្រាត ថា សាធុសាធុសាធុ, ស្រស់ស្អាតណាស់បង ប្អូនសុំទោសដែលប្អូនមិនបានចូលរួម,
សាធុៗៗ អគុណនូវកាអនុមោទនា love you idol, សាធុៗៗ អគុណនូវកាអនុមោទនា idol, សាធុ ស្រស់ស្អាតណាស់អាយដល, ជួបនៅក្រៅបងឡើងស៕




























