ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅមុននេះបន្តិច តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលបងប្អូនមហាជនជាច្រើនបានស្គាល់ថាជាគូស្នេហ៍តារាចម្រៀងប្រុស លោក ជី ដេវីត ស្រាប់តែបង្ហាញថា ទេព បូព្រឹក្ស កំពុងតែពរពោះ កូនដំបូងរបស់នាង និង លោកជី ដេវីត ជាសាធារណៈ ក្រោយទាក់ទងគ្នាជាច្រើនឆ្នាំកន្លងមក។



នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស បានបង្ហោះសារថា "អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិងព្រហ្មវិហារធម៌នោះទេីបបានបង្កេីតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ ,
ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុំពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន ។ នាងខ្ញុំនឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹងទស្សនីយភាពថ្មីពីនាងខ្ញុំ ។ អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា ដោយក្តីគោរព ពីយើងខ្ញុំ : ទេព បូព្រឹក្ស និង ងួន ចាន់ ដាវីត "។
ជាមួយគ្នានោះ ស្រាប់តែតារាចម្រៀងប្រុស លោក ជី ដេវីត បានបង្ហោះសារយ៉ាងរំភើប ដោយភ្ជាប់ជាមួយសាររបស់តារាចម្រៀង ទេព បូព្រឹក្ស ថា "ខ្ញុំក្លាយជាឪពុកដ៏ស្រស់សង្ហាហើយ PAPA VITH IS REAL "។ ទន្ទឹមនឹងនោះក៏មានតែពាក្យជូនពរ និងសាទរ ចំពោះការក្លាយជាមាតា និងបិតារបស់កូនអ្នកទាំងពីរ៕





















