កម្សាន្ត ៖ ថ្មីៗនេះឃើញថាហ្វេនៗរបស់ពិធីការិនី កញ្ញា ជីមមី បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញមានការបង្ហោះរូបថត Pre.wedding របស់តារាស្រីរូបនេះជាមួយនិងគូស្នេហ៍របស់នាងជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយហ្វេនៗគិតថាទំនងជាមានដំណឹងល្អឆាប់ៗខាងមុខនេះ ។
យ៉ាងណាមិញពិធីការិនី កញ្ញា ជីមមី ត្រូវបានគេដឹងថានាងមានទំនាក់ទំនងស្នេហាជាមួយនិងកូស្នេហ៍របស់នាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរពិតជាស្អិតល្មួតនិងផ្អែមល្ហែមខ្លះណាស់ មិនអាចខ្វះគ្នាបានឡើយ ។
ក្រោយបានឃើញ រូបថត Pre.wedding របស់តារាស្រីរូបនេះធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនបានសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានឃើញអាយដលរបស់ខ្លួនបានរៀបការជាមួយនិងមនុស្សដែលខ្លួនស្រឡាញ់ហើយក៏ជាបុរសល្អថែមទៀតផង ៕









