ពិធីការិនីពូកែវោហាស័ព្ទ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ អ្នកនាង កែវ ចាន់និមល បានបង្ហាញអារម្មណ៍រំភើប បន្ទាប់ពីបានថតរូបជុំគ្នា មានឪពុក ម្តាយ និងកូនស្រីសំណព្វចិត្ត ខណៈពេលពោះកាន់តែខ្ទាតធំឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។



ពិធីការិនី អ្នកនាង កែវ ចាន់និមល ដែលទើបតែធ្វើដំណើរកម្សាន្តពីក្រៅប្រទេសជាមួយក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ ប្រកបដោយក្តីសុខ នោះ តែងតែបង្ហាញពីភាពផ្អែមល្ហែម និង ភាពកក់ក្តៅ ដល់គ្នា ដោយមានស្វាមី ជាទីស្រឡាញ់ តាមមើលថែមិនអោយដាច់ពីក្រសែកភ្នែក ។
ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពជុំគ្រួសារ បានបង្ហាញពីស្នាមញញឹម អមជាមួយសម្រស់យ៉ាងស្រស់ស្អាត របស់អ្នកនាង កែវ ចាន់និមល ស្វាមី និងកូនស្រី មើលទៅពិតជាគួរឲ្យស្រឡាញ់ ប្រកបដោយភាពកក់ក្តៅ។
ជាមួយគ្នានោះ មហាជនពិតជាមានអារម្មណ៍ខ្លាំងនោះ គឺ អ្នកនាង កែវ ចាន់និមល បានកំពុងពរពោះកូនក្នុងផ្ទៃ ជាច្រើនខែមកហើយ ប៉ុន្តែរូបសម្ផស្ស នៅតែស្រស់ស្អាតខ្លាំងណាស់ ហើយសាច់ឈា ម ស្រស់ថ្លា មិនប្រែប្រួល ទាល់តែសោះ ខណៈអ្នកនាង បានបង្ហោះសារយ៉ាងខ្លាំងថា "ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រពន្ធកូន គឺបញ្ជាក់ពីសមត្ថភាពរបស់ប្តី"។
បើងាកមកមើលពីរូបសម្រស់របស់អូនទេពីវិញ ក៏មិនធម្មតាដែរ កាន់ធំពេញរូបពេញរាង ជិតទន្ទឹមម៉ាក់ៗហើយ បើនិយាយពីសម្រស់វិញ ក៏មិនចាញ់ម៉ាក់នោះទេ ខណៈពេលថតរូបជុំគ្រួសារម្តងៗប្អូនទេពី បានរៀបចំខ្លួនស្អាតឡើងខ្ញង់ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
គ្រាន់តែបានឃើញភ្លាម ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ស្អាតណាស់បងស្រី, ️អូនអោយបេះដូង៤ថែមអូនចេស្តាមួយទៀតបងមល, កូនបងក្រមុំហេីយស្អាតណាស់, បងស្រី ជាមនុស្សស្រីដែរ រឹងមាំ ឆ្លាត ពូកែ, រួមនឹងប្រពន្ធដែរ, ពោះធំក៏នៅតែស្អាតបង៕







































