អ្នកគាំទ្រ ប្រាកដជាបានដឹងហើយថា កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 កំពុងតែដំណើរប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ី ដោយនៅទីនោះ បវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែបង្ហួតសម្រស់ជូនដល់មហាជនឲ្យបានឃើញពីសម្រស់របស់ស្រ្តីខ្មែរ មិនត្រឹមតែរូបសម្រស់ដ៏ស្រស់ស្អាតនោះទេ គឺកញ្ញា ទៅទាំងព្រមជាមួយនឹងចំណេះដឹងថែមទៀតផង។



មកដល់យប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ កម្មវិធីប្រកួតសម្រស់ដ៏ធំ មួយនេះ បានឈានដល់វគ្គប្រកួតឈុតតំណាងជាតិហើយ ដោយក្នុងនោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុត គោព្រៃ ដែលបានរចនាយ៉ាងស្រស់ស្អាត ដោយមានការថែលំអរជាច្រើន មើលទៅពិតជាប្លែកអារម្មណ៍ខ្លាំងណាស់។
គ្រាន់តែបានឃើញ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញខ្លួននៅក្នុង គោព្រៃភ្លាម ក៏មានតែមហាជន ជាច្រើន ផ្ទុះការគាំទ្រ និងសរសើរព្រោងព្រាត ពីរូបសម្រស់ និង ការបង្ហាញរបស់កញ្ញា នៅលើឆាកអន្តរជាតិ ពិតជាស្អាត សាកសម និងគួរឲ្យកោតសរសើរជាខ្លាំង។
បើងាកមកមើលលោកអ៊ិន សុភិន ដែលជាស្ថាបនិក MGC វិញ លោកក៏បានបង្ហាញវត្តមាន នៅប្រទេស ឥណ្ឌូនេស៊ី ដោយភ្ជាប់រូបភាពជាមួយនឹងបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីផងដែរ។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារនៅលើ Story ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ទទួលស្គាល់ថា ឆ្នាំនេះគឺជាឆ្នាំដែលយ៉ាប់បំផុតក្នុងជីវិត"៕





























