នៅក្នុងដំណើរការប្រកួតនៃកម្មវិធី Miss Grand International 2022 កាន់តែឈានដល់ថ្ងៃផ្តាច់ព្រ័ត្រហើយ ដែលកម្មវិធីមួយកំពុងតែរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី ហើយក្នុងនោះ ក៏មានវត្តមានរបស់កម្ពុជាយើងផងដែរ ដោយកញ្ញាឯក កញ្ញាបវរកញ្ញា តំណាងឲ្យកម្ពុជា គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែបង្ហួតសម្រស់ជូនដល់មហាជនឲ្យបានឃើញពីសម្រស់របស់ស្រ្តីខ្មែរ មិនត្រឹមតែរូបសម្រស់ដ៏ស្រស់ស្អាតនោះទេ គឺកញ្ញា ទៅទាំងព្រមជាមួយនឹងចំណេះដឹងថែមទៀតផង។



ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់បវរកញ្ញាឯក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើការបង្ហោះសារថា "នេះគឺជារបៀបនៃការ vote សម្រាប់ឲ្យរូបនាងខ្ញុំក៏ដូចជាប្រទេសកម្ពុជាទាំងមូលមានឱកាសចូលទៅកាន់ថប់កំពូលទាំងដប់នាក់ចុងក្រោយនៃកម្មវិធី Miss Grand International 2022។ សូមអរគុណដល់បងៗពុកម៉ែបងប្អូនដែលជួយជ្រុមជ្រែង vote និង like and share ដល់រូបនាងខ្ញុំ។ នាងខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការតំណាងជាតិទាំងមួល CAMBODIA WE CAN DO IT "។
ក្រោយពេលបានឃើញ ការបង្ហោះសាររបស់ បវរកញ្ញាឯក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយធ្វើឲ្យចិត្តស្រឡាញ់ និង ពេញចិត្តចំពោះសមត្ថភាពរបស់ បវរកញ្ញាឯក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានត្រៀមរួចរាល់ហើយ នៅក្នុងការ vote ជូន កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រប់គ្នា ដើម្បីឲ្យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឈានចូលក្នុង Top 10។
អ្វីដែលមិនអាចរំលងបាននោះ គឺបងស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ មិនអាចឈរមើលបាន ក៏បានចូលរួម vote ជូនកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី រហូតដល់ទៅ ២៥០០ vote ស្មើរនឹង ២៥០០ដុល្លារ។ បងស្រី អូនបានបង្ហោះសារថា "វត្តីជាបរកញ្ញាដែលនៅក្នុងការចងចាំរបស់ខ្ញុំ ចាំតិចខ្ញុំប្រាប់រឿងពិតគាត់ទៅ Fan របស់វត្តី ឥលូវសុំបោះឆ្នោតអោយវត្តីសិន
នាងខ្ញុំស្រីអូនបានធ្វេីការបោះឆ្នោតចំនួន 2500សម្លេង ស្មេីនឹង 2500$ ជូនដល់បវរកញ្ញា Miss Grand Cambodia 2022 កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី រួចរាល់ហេីយ ព្រោះពិតជារំភេីបជាមួយសមត្ថភាពរបស់គាត់ ជាពិសេសគឺអត្តចរិតរបស់គាត់តែម្តង គាត់បានធ្លាប់ឆាតមកខ្ញុំសុំចូលរួមទៅធ្វេីសប្បុរសធម៌ជាមួយគ្នា ដែលធ្វេីអោយខ្ញុំយល់ថា គាត់គឺពិតជាស័ក្ដិសមខ្លាំងណាស់ក្នុងការតំណាងប្រទេសកម្ពុជាយេីង
តាំងពីឆ្នាំ 2021 គាត់សុំខ្ញុំចូលរួមសប្បុរសធម៌ផ្សេងៗ ជាពិសេសគឺចង់ជួយកូនៗរងគ្រោះនៅ អាហ្វេសុីប ខ្លាំងតែម្ដង ទាំងបញ្ជាក់ច្បាស់ៗថាទោះគាត់ខ្សត់ខ្សោយក៏ចង់ជួយសង្គមនេះដែរ។
ត្រង់ចំនុចនេះហេីយដែលនាងខ្ញុំចាប់អារម្មណ៍ វត្តី ខ្លាំង ហេីយនៅក្នុងការចងចាំរបស់ខ្ញុំជាច្រេីនពេល វត្តីមានបេះដូងល្អពិតៗ ។រួមគ្នាដេីម្បីខ្មែរ ដេីម្បីសាមគ្គីភាពរបស់មហាគ្រួសារ នឹងដេីម្បីលេីកមុខមាត់ជាតិរបស់ខ្មែរយេីងនៅលេីឆាកអន្តរជាតិអោយកាន់តែខ្ពស់ សូមបងប្អូនទាំងគ្នាចូលរួមផ្តល់ការគាំទ្រនឹងលេីកទឹកចិត្តដល់បវរកញ្ញារបស់កម្ពុជាយេីងទាំងអស់គ្នា។


























