ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថាកញ្ញា ឈិន មុន្នីនាថ គឺជាតារាសម្តែងស្រករក្រោយមួយរូបដែលមានសមត្ថភាពនិងទេពកោសល្យជាច្រើនសម្បូរបែបហើយអាចសម្តែងបានគ្រប់ឈុតឆាកតែម្តង សមត្ថភាពរបស់នាងមិនចាញ់តារាសម្តែតជើងចាស់ដែលជារៀមច្បងឡើយ ។
ដោយឡែកបើក្រឡេកមកមើលសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះវិញ គឺពិតជាស្រស់ស្អាតខ្លាំងមែនទែនកាន់តែមើលកាន់តែគួរឲ្យជាប់ចិត្តខ្លាំងណាស់ ហើយនៅពេលធ្វើខ្លួនទៅណាមកណាម្តងៗឃើញថាតារាស្រីរូបនេះតែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់ទិសទី ហើយដោយសារតែខ្លួនមានសមត្ថភាពស្រាប់ រូបសម្ផស្សស្រស់ស្អាតស្រាប់ ហើយណាមួយ កញ្ញាមានភាពរួសរាយរាក់ទាក់ខ្លាំងផងដែរនោះទើបធ្វើឲ្យមានសម្លេងគាំទ្រហក់ឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ខ្លាំងមែនទែន ។
ជាក់ស្តែងនៅមុននេះបន្តិច តារាសម្តែង កញ្ញា ឈិន មុន្នីនាថ បានបង្ហោះរូបថតអួតសម្រស់ប៉ុន្មានសន្លឹក មើលទៅពិតជាស្រស់ស្អាតណាស់ ហើយតាមរយៈរូបថតស្រស់ស្អាតប៉ុន្មានសន្លឹកនេះគឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ប្រិយមិត្តដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គមផងដែរ ៕













