ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ មានករណីក្មេងសិស្សសាលា ចំនួន១១ នាក់ ដែលបានល ង់ ទឹ ក ស្លា ប់ ក្នុងលិ ច ទូកចម្លង នៅក្នុងចំណុច ភូមិកោះចំរើន ស្រុកលើដែក ខេត្តកណ្តាល ។
នៅក្នុងហេតុការណ៍ដ៏រន្ធ ត់មួយនេះ បានធ្វើឲ្យមហាជន ស្រក់ទឹកភ្នែក ស្ទើរតែទូទាំងប្រទេស ព្រោះតែក្តីអាណិតអាសូរ គិតដល់ពេលវេលា ដែលក្មេងកំពុងតែលិ ច ទូ ក បណ្តាលឲ្យក្មេង ទាំង១១នាក់ ដែលទើបចេញពីសាលា ត្រឡប់ទៅផ្ទះ ជួបជុំគ្រួសារវិញ តែជាអកុសល មិនទាន់បានដល់ផ្ទះផង ក៏ជួបរឿងមួយនេះ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ឪពុកម្តាយ ក្មេងទាំង១១នាក់ ក៏បានរៀបចំកម្មវិធីបុណ្យ ៧ ថ្ងៃ និង ១០០ថ្ងៃជាមួយគ្នាតែម្តង ដើម្បីឧទ្ទិសបុណ្យកុសល ដល់ក្មេងៗ សូមឲ្យពួកគាត់ ទៅកាន់ទីកន្លែងដែលស្ងប់សុខ និង បានទៅកើតនៅទីកន្លែងដែលល្អ ។
ជាមួយគ្នានោះ ក៏មានក្រុមគ្រួសារនៃ ស ព បានដាក់តំរៀបគ្នា និងមានដាក់តាំងរូបថត ទាំង១១នាក់ ដែលទិដ្ឋភាពមួយនេះ កាន់តែធ្វើឲ្យបងប្អូនមហាជន និង អ្នកទៅចូលរួមក្នុងពិធីបុណ្យស ព របស់ប្អូន មើលហើយទប់ទឹកភ្នែក សឹងមិនជាប់។
ទន្ទឹមនឹងនោះ លោក សុវណ្ណ រិទ្ធី ក៏បានទៅដល់កន្លែងប្រារព្ធពិធីបុណ្យស ព របស់ក្មេងៗផងដែរ ហើយក៏បានសំភាសន៍ ទៅកាន់ អ្នកមីងម្ចាស់ទូក ដ ដោយគាត់ក៏បានអញ្ជើញទៅអុជធូប សូមខមាទោស ទៅលើសិស្សសាលា ទាំង ១១នាក់នោះផងដែរ ។
លោក សុវណ្ណ រិទ្ធី បានបង្ហោះសារថា "អ្នកមីងម្ចាស់ទូកដក្រោយពីមានសេរីភាពក៏បានមកចូលរួមបុណ្យគម្រប់ខួប 7 ថ្ងៃរបស់ប្អូនទាំង 11 នាក់នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ភូមិកោះចំរើន ស្រុកលើដែក ខេត្តកណ្តាល"។ នៅក្នុងវិដេអូ សំភាសន៍នោះផងដែរ អ្នកមីង ម្ចាស់ទូក ចម្លង បានមកអូជធូប សូមខមាទោសចំពោះប្អូនៗទាំងអស់ គ្នា សូមឲ្យប្អូនៗបានទៅចាប់ជាតិកំណើតថ្មីជួបតែព្រះពុទ្ធព្រះធម៌ព្រះសង្ឃ សូមឲ្យជាតិក្រោយ ក្មួយទាំង១១នាក់ មានអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះទៀត៕
មានវិដេអូ៖
ប្រភពវិដេអូ៖ Sovann Rithy - សុវណ្ណ រិទ្ធី