ដូចដែលបងប្អូនជាច្រើនបានដឹងរួចមកហើយថា តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សូលីកា មានប្អូនស្រីម្នាក់ ស្អាតគួរឲ្យស្រឡាញ់ ហើយថែមទាំង ត្រូវបានមហាជន កត់សំគាល់ឃើញថា ក្មេងស្រីតូចម្នាក់នេះ មានមុខមាត់ ទម្រង់មុខស្រដៀង ទៅនឹងពេជ្រ សូលីកា បេះដាក់តែម្តង។



ប្អូនស្រីបង្កើតរបស់ពេជ្រ សូលីកា ត្រូវបានគេស្គាល់គណនីហ្វេសប៊ុកថា mei jing មិនត្រឹមតែមានមុខមាត់ រាងរៅ ស្រស់ស្អាតដូចបងស្រីនោះទេ mei jing ថែមទាំងមានទេពកោសល្យ ខាងសិល្បៈមិនចាញ់បងស្រីឡើយ ដោយកាលពីថ្ងៃខួបកំណើតរបស់បងស្រី ខ្លួនបានបង្ហាញក្បាច់រាំយ៉ាងស្រស់ស្អាត ទាក់ចិត្តរបស់អ្នកទស្សនាឲ្យល ង់ មើលពីការសម្តែងរបស់ mei jing តែម្តងហើយ។
មកទល់នឹងពេលនេះ mei jing មានអាយុទើបតែជាង១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ mei jing មិនដែលធ្វើឲ្យបងស្រី ពិបា កចិត្តឡើយ ។ ក្មេងស្រីម្នាក់ មានភាពរឹងមាំមិនណាស់ ថែមទាំងជាកំលាំងចិត្ត ពេលបងស្រីមានទុក្ខលំបា ក ពេលមានបញ្ញាគ្រួសារ កាលពីពេលកន្លងទៅទៀតផង។
ពេលវេលាកាន់តែដើរទៅមុខ ប្អូនស្រី ពេជ្រ សូលីកា កាន់តែធំពេញរូបពេញរាង មិនមានសម្រស់ស្រស់ស្អាត ថែមទាំងរូបរាងស្រស់ស្អាត ទម្រង់មុខស្រស់ស្អាត គួរឲ្យស្រឡាញ់ ។ Mei Jing កាន់តែធ្វើឲ្យមហាជន ទាក់ចិត្តនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ព្រោះតែស្នាមញញឹម និង ភាពក្រមិចក្រមើម របស់នាង បានឆ ក់យកបេះដូងមហាជន ឲ្យលួ ចមានចិត្តស្រឡាញ់ ចំពោះក្មេងស្រី ដ៏ឆ្លាតវៃម្នាក់នេះខ្លាំងឡើង។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ពេជ្រ សូលីកា បានធ្វើការចែករំលែក រូបភាពរបស់ Mei Jing ដែលមានកាយវិការស្រដៀងទៅនឹង ពេជ្រ សូលីកា តែម្តង ។ រូបរាង មុខមាត់ ស្ទាយ៍នៃការលេងខ្លួន និងកាយវិការបែបឃ្យូតៗរបស់នាងតូច បានធ្វើមហាជនស្រឡាញ់ដកចិត្តមិនបាន។
រូបភាពដែល Mei Jing បានធ្វើការបង្ហោះឡើង បានធ្វើឲ្យបងប្អូនចូលមកខមិន សរសើរពីរូបសម្រស់ របស់នាង ហើយថែមទាំង បង្ហាញអារម្មណ៍ថា "បេប៊ីខ្ចូតគួរឲ្យស្រឡាញ់ដូចចេចេអញ្ចឹង, ដូចណាស់បង ពិសេសភ្នែកនិងចិញ្ចើម ស្អាតខ្លាំងៗ, Cute ដូចចែការចឹង , មុីជីងស្អាតណាស់តែនៅតែចាញ់បងស្រី, ស្អាតម្យ៉ាងម្នាក់ So cute, ស្អាតកាត់ទៅបងស្រី៕













































