កម្សាន្ត ៖ ដូចដែលប្រិយមិត្តបានដឹងហើយថាអ្នកនាង គីម លីហ្សា គឺជាតារាសម្តែងស្រីដ៏ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជាដែលមានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ ចាប់តាំងពីនាងរៀបការសាងគ្រួសារមកបច្ចុប្បន្នតារាសម្តែងស្រីរូបនេះមិនសូវចេញមុខមាត់នៅក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ ព្រោះតែនាងរវល់ខ្លាំងទៅលើការងាររកសុីផ្ទាល់ខ្លួនរបស់នាង ។
យ៉ាងណាមិញបើក្រឡេកមកមើលជីវិតគ្រួសាររបស់តារាស្រីរូបនេះវិញ កាលពីប៉ុន្មានខែមុននេះ ជីវិតប្តីប្រពន្ធរបស់នាងហាក់បីមានបញ្ហាបន្តិចបន្តួចជាមួយនិងស្វាមីរបស់នាង ក្រោយមានបញ្ហានេះបានកើតឡើងរួចមកបច្ចុប្បន្នឃើញថា ប្តីប្រពន្ធរបស់អ្នកទាំងពីរបានត្រូវរូវគ្នាវិញហើយ ។
ជាមួយគ្នានេះដែរថ្មីៗនេះមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងស្រីរូបនេះបានបង្ហោះរូបថតជុំគ្រួសារជាច្រើនសន្លឹកដែលស្លៀកសម្លៀកបំពាក់ក្នុងឈុតអាពាហ៍ពិពាហ៍មើលទៅពិតជាមានសេចក្តីសុខណាស់ដូចប្តីប្រពន្ធទើបរៀបការថ្មីថ្មោងអញ្ចឹង ៕























