គ្រប់គ្នាប្រាកដជាធ្លាប់បានស្គាល់ពីកេរ្តិ៍ដ៏ល្បីល្បាញរបស់លោកស្រី ទ្រី ដាណា រួចមកហើយ ដោយលោកស្រី គឺជាបុគ្គលម្នាក់ មានទឹកចិត្តល្អ ជួយដល់ជនទីទាល់ក្រ ឬ ជួយដល់ស្រ្តីជាច្រើន ឲ្យចេះរកស៊ី ។ បច្ចុប្បន្ននេះ លោកស្រី ទ្រី ដាណា មិនត្រឹមតែជាថៅកែស្រីគ្រឿងសម្អាង ដ៏ល្បីឈ្មោះ ម៉ាក NNP នោះទេ លោកស្រីក៏ជាថៅកែហាងពេជ្រ និងមាសដ៏ធំជាច្រើនសាខាផងដែរ។



កាលពីពេលកន្លងទៅលោកស្រី ទ្រី ដាណា ក៏ធ្លាប់បានបង្ហាញពីជីវិត និង ការរកស៊ីរបស់លោកស្រី កាលពីមុនពិតជាមានការលំបា កណាស់ ទម្រាំមានថ្ងៃនេះ មិនមែនងាយនោះទេ ហើយក៏តស៊ូឆ្អែតឆ្អន់ដែរ។ លោកស្រី ទ្រី ដាណា បានក្លាយជាស្រ្តីម្នាក់ ស្ថិតនៅក្នុងចិត្តបងប្អូនជាច្រើន ព្រោះតែការតស៊ូ ប្រឹងប្រែងរបស់លោកស្រី ក៏ក្លាយជានិមិត្តរូបរបស់ស្រ្តីជាច្រើន ចង់ក្លាយជាអ្នកពូកែរកស៊ីដូចជាគាត់ដែរ។
ដើរលើវិថីនៃការរកស៊ី អស់រយៈជាច្រើនឆ្នាំ ធ្វើឲ្យលោកស្រី ទ្រី ដាណា ដឹងពីគន្លឹះនៃការជោគជ័យ ហើយរាល់ថ្ងៃនេះ ក៏លោកស្រី នៅតែប្រើគន្លឹះមួយនេះ ជាប់ជានិច្ច នោះគឺភាពស្មោះត្រង់ ទៅកាន់អតិថិជន របស់ខ្លួន ។
ដោយសារធ្លាប់ឆ្លងកាត់រឿងលំបា កៗ និង ជីវិតលំបា ក នៅក្នុងជីវិតរស់នៅច្រើនពេក លោកស្រី ទ្រី ដាណា ពិតជាបានដឹងពីទុក្ខលំបា ក ទាំងអស់នោះ ទើបបណ្តាលឲ្យចិត្តគាត់ ចង់ចែករំលែក ក្តីស្រឡាញ់ និង ចុះជួយបងប្អូនដែលមានការលំបា ក ផ្ទាល់តែម្តង។
ជាក់ស្តែងកាលប៉ុន្មានថ្ងៃមុន លោកស្រី ទ្រី ដាណា បានឃើញលោកលក់ការ៉េមម្នាក់ មើលទៅទឹកមុខពិតជាកំសត់ណាស់ កំពុងតែអង្គុយយកកំលាំងបន្តដំណើរទៅមុខទៀត។ គ្រាន់តែបានឃើញភ្លាម ក៏បណ្តាលឲ្យចិត្តលោកស្រី ទ្រី ដាណា ចង់ជួប លោកតាមជាខ្លាំង ដើម្បីជូនជាថវិកាខ្លះដល់លោកតាផងដែរ។
លោកស្រី ទ្រី ដាណា បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា "មើលទៅរូបភាពលោកតា ហាក់ដូចជាអស់សង្ឃឹមណាស់ ខ្ញុំមិនដឹងថាលោកតាអាយុប៉ុន្មានហើយទេ តែពេលនេះ បើគេមានលុយ គេដល់អាយុ ដែលសោយសុខជាមួយចៅៗហើយ មិនមែនមកអង្គុយលក់កណ្ដាលយប់បែបនេះទេ ធ្វើម៉េចបើជីវិតតម្រូវហើយ។ មើលទៅរទេះគាត់លក់ការ៉េម តែមិនដឹងគាត់លក់នៅម្ដុំណា មានអ្នកស្គាល់គាត់ ឬលេខទូឬសព្ទគាត់ អាចជួយប្រាប់ ខ្ញុំជួយសម្រាលការលំបាកគាត់ខ្លះ"។
ក្រោយពេលប្រកាសស្វែងរកលោកតាកំសត់ហើយ ទីបំផុតនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា ក៏បានជួបជាមួយលោកតាហើយ ពិតជាអាណិតលោកតាខ្លាំងណាស់ ដែលគាត់ត្រូវធ្វើដំណើរដោយថ្មើរជើងរុញរទេះ លក់តាមផ្លូវ ទៅដល់អរីយ៍ក្សត្រ ដោយមួយថ្ងៃ បានប្រាក់ត្រឹមតែ ២ម៉ឺនរៀល ឬ មានថ្ងៃខ្លះក៏លក់ដាច់ ត្រូវយកការ៉េមត្រឡប់មកវិញ ដោយត្រូវចេញលុយស ង ទៅគេថែមទៀតផង។
បន្ទាប់ពីបានដឹងដំណើររឿងរបស់លោកតាកំសត់ហើយ លោកស្រី ទ្រី ដាណា ក៏បានជូនថវិកា ដល់លោកតា ចំនួន ៤លានរៀល ព្រមជាមួយគ្រឿងបរិភោគបន្ថែមទៀតជូនលោកតាផងដែរ។ លោកស្រី ទ្រី ដាណា បានរៀបរាប់ថា "បានជួបហើយ លោកតាអូសរុញការ៉េមលក់យ៉ាងកម្សត់ ជូនស្បៀងអាហារ និងថវិកាគាត់ ៤លានរៀល ទុកព្យា បាលជំ ងឺ និងសម្រួលជីវភាព។ គាត់ថាត្រូវដើរតាំងពីបឹងសាឡាង ទៅលក់ដល់អរិយក្សត្រ បើលក់មិនដាច់ ត្រូវដើរដល់ម៉ោង១ ម៉ោង ២យប់ ក៏មាន ជីវិតអើយជីវិត អរគុណ អ្នកជួយទិញគាត់ និងអ្នកជួយប្រាប់គាត់ ហើយក៏អរគុណដល់អ្នករត់កង់បី មានទឹកចិត្តដឹកគាត់មក ជូនថវិកាគាត់ ២០០ដុល្លារដែរ ដើម្បីលើកទឹកចិត្តនូវអំពើល្អ"។







































មានវិដេអូ៖