ចំណងស្នេហារបស់ Youtuber ដ៏ល្បីឈ្មោះ គឺ លោក ហេង សុខវិសាល និង កញ្ញា ជា ស្រីនា ត្រូវបានមហាជន សម្តែងការរំភើបចិត្ត និង រីករាយ ពេលដែលបានឃើញ គូស្នេហ៍វ័យក្មេងរូបនេះ ចូលរោងជ័យជាមួយគ្នា ព្រោះពេលកន្លងមក ក៏មានបងប្អូនជាច្រើនបានចាប់គូឲ្យពួកគាត់ស្រឡាញ់គ្នា ហើយពេលនេះក៏ក្លាយជាការពិត ទើបធ្វើឲ្យហ្វេនៗរំភើបចិត្ត រហូតមានអ្នកខ្លះ គេងញញឹម មានអ្នកខ្លះទៀត គេងមិនលក់ ចាំមើលពីគូស្នេហ៍មួយនេះផងដែរ។




គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ កម្មវិធីភ្ជាប់ពាក្យរបស់ លោក ហេង សុខវិសាល និង ជា ស្រីនា បានរៀបចំឡើងនៅ The Premier Sen Sok ដោយមានការតុបតែងយ៉ាងស្រស់ប្រណិត ព្រមជាមួយផ្កាស្រស់ កាន់តែធ្វើឲ្យកម្មវិធី ពោលពេញទៅដោយ ភាពស្រស់ស្អាតទ្វេរដង។
ថ្ងៃជ័យមង្គលរបស់លោក ហេង សុខវិសាល និង កញ្ញា ជា ស្រីនា ពិតជារៀបចំបានយ៉ាងពិសេស អមជាមួយស្នាមញញឹម របស់លោកមានគុណទាំងសងខាង និង ស្នាមញញឹម របស់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនសិល្បៈករ សិល្បៈការិនី រៀមច្បងយ៉ាងច្រើនសន្ធឹកសន្ធាប់។
ស្ថិតនៅក្នុងកម្មវិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ តារាចម្រៀង ពិធីករ ពិធីការិនី មិត្តភក្តិ និង សាច់ញាតិទាំងសងខាង រៀបចំខ្លួនយ៉ាងស្រស់ស្អាត ជូនពរជ័យក្នុងថ្ងៃភ្ជាប់ពាក្យ ភ្ជាប់និស្ស័យកូនស្រី ជា ស្រីនា និង កូនប្រុស ហេង សុខវិសាល។
នៅក្នុងមានតារាចម្រៀងល្បីឈ្មោះជារូប រួមមាន ៖ កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី, កំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា, កំពូលតារាចម្រៀងស្រី អ្នកនាង ពេជ្រ សោភា, ពិធីការិនី ដ៏ល្បីឈ្មោះអ្នកនាង កែវ ចាន់និមល និងមានតារាជាច្រើនដួងទៀតបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។
ស្ថិតនៅក្នុងកម្មវិធីដ៏អធិកអធមនេះ គេសង្កេតឃើញថា មានឪពុកម្តាយកូនក្រមុំ និងម្តាយកូនកំលោះ ពិតជាមានអារម្មណ៍រំភើប និង ចិត្តជាខ្លាំង ខណៈពេលដែលកំពុងតែហែជំនូនចូលផ្ទះខាងស្រី ហេង សុខវិសាល ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះតែជាអារម្មណ៍រំភើបលាយភ័យ ឬ អាចនិយាយបានថា ជាអារម្មណ៍ដែលសប្បាយចិត្តបំផុតនៅក្នុងជីវិត។
ហេង សុខវិសាល ក៏បានបង្ហើប ប្រាប់ថា ខ្លួនពិតជាមានអារម្មណ៍រំភើប រហូតស្ទើរតែទប់ទឹកមិនចង់ជាប់ ព្រោះពេលក្រឡេកទៅមើលរោងពិធី មានឪពុកម្តាយ ខាងស្រី ពួកគាត់កំពុងតែឈរចាំ ទាំងស្នាមញញឹម ដោយក្តីស្រឡាញ់ ពេញចិត្ត ហើយបើងាកមកមើលអ្នកម្តាយវិញ គាត់បានស្រក់ទឹកភ្នែកបាត់ទៅហើយ។
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោក ហេង សុខវិសាល បានបង្ហោះសារទម្លាយពីអារម្មណ៍របស់ខ្លួនថា "នេះគឺជារូបភាពខ្លះៗក្នុងកម្មវិធីបំពាក់ចិញ្ចៀន ខ្ញុំអង្គុយគិតរក Captionមួយថ្ងៃហើយអត់ដឹងត្រូវនិយាយពីអីទេ អ្វីដែលខ្ញុំចង់និយាយគឺប្រពៃណី វប្បធម៍របស់ខ្មែរយើងពិតជាស្អាតនិងមានអត្ថន័យខ្លាំងណាស់
លោកបានបន្ថែមទៀតថា ខ្ញុំទើបតែបានយល់ច្បាស់ពេលដែលជួបផ្ទាល់ខ្លួនឯង អារម្មណ៍ដែលខ្ញុំទទួលបាននៅពេលនោះ វាពិតជាអារម្មណ៍មួយដែលពិសេស ខុសពីកាលដែលខ្ញុំមើល ឬជួយគេហែរាល់ដង ជាពិសេសនៅពេលដែលខ្ញុំនិងបងប្អូនសាច់ញាត្តិបានហែមកដល់មុខរោងដែលគេចាត់ទុកជាផ្ទះរបស់ខាងស្រី
ខ្ញុំចាំថានៅពេលនោះខ្ញុំដើរបណ្តើរក៏ក្រឡេកឃើញទៅឃើញម៉ាក់ ប៉ា របស់នាដែលកំពុងញញឹមចាំខ្ញុំនៅមុខរោងបណ្តើរ ពេលនោះមិនដឹងអារម្មណ៍អ្វីវាធ្វើតែស្ទើរតែទប់ទឹកភ្នែកអ ត់ជា ប់ ចង់ យំ បន្តិច ខំទប់បន្តិចខ្លា ច ខ្មា សគេ ខ្ញុំខំងាកទៅរកម៉ាក់របស់ខ្ញុំដើម្បីបន្ល ប់អារម្មណ៍ តែដល់ងា កទៅគា ត់ចេញទឹកភ្នែកមុនខ្ញុំបា ត់ទៅហើយ...
បន្តិចក្រោយមកលោកតាអាចារ្យម្នាក់ដែលតំណាងឲ្យខាងប្រុសបានចចារ ជាមួយនឹងលោកតាអាចារ្យតំណាងឲ្យខាងស្រី ខ្ញុំមានអារម្មណ៍ថាវាពិតជាអច្ចារ្យណាស់រាល់ដងខ្ញុំតែងតែគិតថាស្រឡាញ់គ្នាវាអស់ច្បាស់លាស់ត្រឹមគ្រួសារសងខាងដឹងលឺហើយ តែអារម្មណ៍ខ្ញុំពេលនោះវាប្រាប់ថាលោកនេះច្បាស់លាស់ម៉ែឪអាច្បាស់លាស់ហើយ ខ្ញុំអត់ដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យគ្រប់គ្នាយល់ទេ គ្រាន់តែមានអារម្មណ៍ថាចាប់ពីពេលនេះទៅ អ្វីដែលខ្ញុំត្រូវធ្វើគឺ ធ្វើយ៉ាងម៉េចឲ្យល្អ ស្រឡាញ់គ្នាឲ្យច្រើនដើម្បីជាការតបស្នងនៅភាពជឿជាក់របស់ពួកគាត់មកកាន់យើង។ខ្ញុំអត់រំ ពឹ ងថាអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំចង់និយាយនោះទេ តែអារម្មណ៍ដែលខ្ញុំទទួលបានគឺពិតជាអស្ចារ្យ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូននៅភាពកក់ក្តៅដែលគ្រប់គ្នាបានផ្តល់ឲ្យ"។


































