កម្សាន្ត៖ ពិតណាស់ដូចដែលប្រិយមិត្តបានដឹងហើយថាកាលពីម្សិលមិញនេះមានវត្តមានតារាខ្មែរល្បីៗជាច្រើនបានទៅចូលរួមនៅក្នុងកម្មកម្មវិធីរបស់ភ្ជាប់ពាក្យរបស់ Youtuber ខ្មែរដ៏ល្បីឈ្មោះពីរូប ក្នុងនោះគឺ លោក ហេង សុខវិសាល ជាមួយនឹង កញ្ញា ជា ស្រីនា ។
យ៉ាងណាមិញនៅក្នុងនោះដែរគេបានឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនិងស្វាមីរបស់អ្នកនាងក៏បានទៅចូលរួមដែរ ជាមួយនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនិងពោពេញទៅដោយភាពលេចធ្លោខ្លាំងគ្រាន់តែទៅដល់កន្លែងកម្មពិធីភ្លាមនរណាក៏ភ្ញាក់ផ្អើលនិងលាន់មាត់សរសើរពីសម្រស់របស់តារាស្រីរូបនេះដែរ ។
ជាក់ស្តែងនៅមុននេះបន្តិចកំពូលតារាចម្រៀងរូបនេះបានបង្ហោះរូបថតពេលទៅចូលរួមនៅក្នុងកម្មពិធីកាលពីយប់មិញជាច្រើនសន្លឹក ធ្វើឲ្យហ្វេនលាន់មាត់សរសើរគ្រប់គ្នាថា អ្នកនាង ឱក សុគន្ធ ធ្វើខ្លួនបែបនេះមើលទៅឡើងខ្ញង់ និងមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងណាស់អត់ចាស់ទាល់តែសោះ មើលជ្រុងណាក៏ញាក់ដែរ ៕










