កម្សាន្ត ៖ បើនិយាយពីតារាសម្តែងនិងជាពិធីការិនីដ៏ល្បីល្បាញ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ជាមិនខាន តារាស្រីរូបនេះត្រូវបានគេដឹងថាជាតារាដែលពោពេញទៅដោយទេពកោសល្យ និងសមត្ថភាពដ៏ច្រើនសម្បូរបែបណាស់ ហើយក៏ជាតារានៅក្នុងដួងចិត្តរបស់មហាជនផងដែរ ។
ពិតណាស់មិនត្រឹមតែជាតារាសម្តែងដែលមានទេពកោសល្យ ជាច្រើនសម្បូរបែបនោះទេ កាលពីកន្លងទៅតារាស្រីរូបនេះក៏មានរូបសម្ផស្ស ស្រស់ស្អាតខ្លាំងថែមទៀតផង ព្រោះកាលពីកន្លងទៅនាងជាម្ចាស់ជ័យលាភី Freshie Girl មួយរូបដែលមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិសុទ្ធសាទ។
ជាក់ស្តែងនៅកាលពីពេលថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យហ្វេនៗជាច្រើនបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះរូបថតអួតសម្រស់ជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយនៅក្នុងរូបថតនោះគេបានឃើញតារាស្រីរូបនេះបានឈរថតនៅមាត់សមុទ្រមើលទៅពិតជាស្រស់ស្អាតមែនទែន អ្នកណាៗក៏លាន់មាត់សរសើរនាងដែរ ៕






