ដូចដែលបងប្អូនអ្នកលេងបណ្តាញសង្គមបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គម មានការចែករំលែកព្រោងព្រាត ពីកម្មវិធីរបស់ Youtuber ដ៏ល្បីឈ្មោះពីរូប នោះគឺ លោក ហេង សុខវិសាល ជាមួយនឹង កញ្ញា ជា ស្រីនា ដែលជាបុគ្គលដ៏ល្បីលើបណ្តាញសង្គម បានចាប់ដៃគ្នាចូលរោងភ្ជាប់ពាក្យ ដែលកម្មវិធីនោះ បានរៀបចំឡើងយ៉ាងអធិកអធម។
នៅក្នុងកម្មវិធី ពិតជាមានភាពសប្បាយរីករាយ ប្រកបទៅដោយភាពស្រស់ស្អាត អមជាមួយផ្កាភ្ញី តុបតែងលំអរយ៉ាងស្រស់ប្រណីត ដែលធ្វើឲ្យកម្មវីធីទាំងមូល ពិតជាមានអធិកអធមយ៉ាងខ្លាំង។ គ្រាន់តែបានឃើញ លោក ហេង សុខវិសាល ដឹកដៃស្រីនា ចូលរោងភ្ជាប់ពាក្យភ្លាម ក៏មានបងប្អូនមហាជនជាច្រើន បានបង្ហាញអារម្មណ៍រំភើប សប្បាយចិត្ត អាយដលទាំងពីរនាក់ ស្រឡាញ់គ្នា ។


មិនទាន់អស់ទេ បើងាកមើលពីអនាគតម្តាយក្មេករបស់លោក ហេង សុខវិសាល វិញម្តង ពិតជាមានភាពម៉ត់ចង់យ៉ាងខ្លាំង ពិសេស បានយកចិត្តទុកដាក់ កូនទាំងពីរនាក់បានយ៉ាងល្អ ពិសេសគឺទៅលើកូនប្រសារតែម្តង។ បើងាកទៅមើលពីវិដេអូ ឃ្លីបមួយដែលបងប្អូនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអនាគតម្តាយក្មេក ហេង សុខវិសាល បានបង្ហាញពីសកម្មភាព បញ្ចុកបបរអនាគតកូនប្រសារ ដោយក្តីស្រឡាញ់ និងស្នាមញញឹម យ៉ាងកក់ក្តៅចិត្ត ខណៈលោក ហេង សុខវិសាល កំពុងតែមានអារម្មណ៍ថាភ័យនោះ ។



គ្រាន់តែបានឃើញវិដេអូ ម្តាយក្មេកបញ្ចុកបបរកូនប្រសារបែបនេះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាមានការកោតសរសើរ យ៉ាងខ្លាំង ដែលលោកហេង សុខវិសាល មានម្តាយក្មេកដែលល្អបែបនេះ ខ្លាចកូនប្រុសឃ្លាន សុទ្ធតែបញ្ចុកបបរឲ្យកូនបានញុាំដោយផ្ទាល់ដៃថែមទៀតផង។














































មានវិដេអូ៖