ខ្លោចចិត្តណាស់ ! មេត្តាជួយដល់តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី ផងពេលនេះកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់និងមានចៅក្នុងបន្ទុក
-

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តដែលតែងតែនិយមតាមដានទស្សនានូវខ្សែភាពយន្តបុរាណរបស់ខ្មែរជឿងបងប្អូនប្រាកដជាធ្លាប់បានឃើញនិងបានស្គាល់ជាមិនខានពីតារាសម្តែងជើងចាស់ម្នាក់ដែល​មានឈ្មោះថា លោក រិទ្ធ សារី លោកគឺជាសិល្បករជើងចាស់មួយរូបដែលធ្លាប់មានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យភាពយន្តរបស់ខ្មែរយើង ។ 


យ៉ាងណាមិញពេលនេះលោក  រិទ្ធ សារី មានអាយុ៨០ឆ្នាំ ហើយលោកកំពុងតែជួបការលំបាកខ្លាំងព្រោះតែលោកមានជំងឺប្រចាំកាយនិងត្រូវការថវិកាដើម្បីចិញ្ចឹមក្រពះ ព្រោះលោកចាស់ហើយ កម្លាំងក៏ខ្សោយធ្វើអ្វីលែងកើតដូចកាលពីមុនទៀតហើយ ។ 

ជាមួយគ្នានេះដែរបើយោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ ស្រេន វុធថា បានរៀបរាប់ពីទុក្ខលំបាករបស់តារាសម្តែងជើងចាស់រូបនេះថា៖ តារាជើងចាស់ លោកតា រិទ្ធ សារី អាយុ ៨០ឆ្នាំ បច្ចុប្បន្នកំពុងមានជំងឺរួមរឹតប្រចាំកាយ សំរាកព្យាបាល​ នៅ​ ខេត្ដ​ បាត់ដំបង ។

លោកតានៅចិញ្ចឹមចៅៗ២នាក់ក្នុងបន្ទុក ផងដែរ ព្រោះឪពុកម្តាយរបស់គេចេញទៅធ្វើការងារនៅប្រទេសថៃហើយ ហើយត្រូវជាប់គាំងនៅទីនោះដោយសារបញ្ហាជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពរបស់គាត់កាន់តែជួបការលំបាក។ សូមបងប្អូនជួយដល់គាត់ផង​លេខនេះជាលេខរបស់អ៊ុំប្រុស បើបងប្អូនចង់ជួយដល់គាត់ 092844877» ៕​