មួយគូរទៀតហើយ! ផ្តើមស្នេហ៍នៅពេលធ្វើចត្តាឡីស័ក កំឡោះមង្គលបូរី និងប៉ះក្រមុំសិរីសោភ័ណ ជូនពរស្រឡាញ់គ្នារហូត
ស៊ីហៀង
- 951

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលបានឃើញ គណនីហ្វេសប៊ុកមួយមានឈ្មោះថា មួក ឡាយ បានបង្ហោះរូបភាពរបស់គូរស្នេហ៍មួយគូរ មានចិត្តស្រលាញ់គ្នា ពេលកំពុងតែធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង នៅខេត្តបន្ទាយមានជ័យ ។

ក្រោយពេលបានឃើញ ការបង្ហោះរូបភាព​ ដ៏ផ្អែមល្អែម របស់គូរស្នេហ៍មួយគូរនេះហើយនោះ ធ្វើឲ្យមហាជនជាច្រើន បានធ្វើការចែករំលែក ជាបន្តបន្ទាប់ ព្រមជាមួយពាក្យសរសើរមិនដាច់ពីមាត់ ។ អ្វីដែលសំខាន់នោះ គឺពួកគាត់ទាំងពីរនាក់ បានជំនះ យកឈ្នះជំងឺកូវីដ-១៩ ថែមទៀតផង។

ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារ យ៉ាងខ្លី ដោយសម្តែងការត្រេកអរ និងរំភើចំពោះអ្នកទាំងពីរនាក់​ ដែលបានយកឈ្នះនូវជំងឺកូវីដ១៩ ហើយ ក៏បានជួបម្ចាស់ស្នេហ៍តែម្តង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "Covid 19 ផ្តើមស្នេហ៍ នៅចត្តាឡីស័កជាមួយគ្នា តែ ១៥ ថ្ងៃសោះ មានចិត្ត លើគ្នា ដូចស្គាល់ពីជាតិមុន កំឡោះមង្គលបូរី ត្រៀមគូរនឹងស្រី សិរីសោភ័ណ ជូនពរ ស្រឡាញ់គ្នា រហូត !"។