OPPO RENO5 សាកថ្មលឿន 50W សាក 5 នាទីមើលវីដេអូ 3 ម៉ោងឯណ្ណោះ! កាន់តែរស់រវើក ស្និទ្ធិស្នាល និងសប្បាយរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរ!
ស៊ីហៀង
- 1891

សល់តែប៉ុន្មានថ្ងៃខាងមុខទៀតទេ ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងខិតចូលមកដល់ហើយ! ជឿជាក់ថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងមានអារម្មណ៍សប្បាយចិត្ត ព្រោះវាជាពេលវេលាមួយសម្រាប់ជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។ ហើយទន្ទឹមនោះផងដែរ ដូចបងប្អូនបានដឹងរួចមកហើយថា បច្ចុប្បន្ននេះជំងឺកូវីដ19 ដ៏កាចសាហាវបានកំពុងរីករាលដាលយ៉ាងខ្លាំង ហេតុនេះហើយដើម្បីបង្ការ និងទប់ស្កាត់ពីជំងឺកូវីដ19 យើងទាំងអស់គ្នាគួរគប្បីនៅផ្ទះជួបជុំក្រុមគ្រួសារ ដើម្បីផ្តល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមក និងបង្កើតភាពរីករាយក្នុងថ្ងៃចូលឆ្នាំខ្មែរជាមួយស្មាតហ្វូន OPPO RENO5 ដូចជាលេងហ្គេមកាត់ស្ត្រេស ទស្សនាវីដេអូ ឬភាពយន្តជាមួយក្រុមគ្រួសារ និងលេងបណ្តាញសង្គម Facebook, Instagram, Tik Tok ដោយអស់បារម្ភពីបញ្ហាទូរស័ព្ទឆាប់អស់ថ្ម និងមិនចាំបាច់អង្គុយចំណាយពេលសាកថ្មរាប់ម៉ោងឡើយ ព្រោះថា OPPO RENO5 បំពាក់ជាមួយកម្លាំងសាកថ្មល្បឿនលឿន 50W គឺគ្រាន់តែសាក 5 នាទីមើលវីដេអូបាន 3 ម៉ោង សាកថ្ម 30 នាទីបំពេញថ្មបាន 78% និងសាកថ្មពេញ 100% ក្នុងពេលត្រឹមតែ 48 នាទីតែប៉ុណ្ណោះ។

តោះ! តោះ! ចង់ដឹងអត់ថា ហេតុអ្វីស្មាតហ្វូនទំនើប OPPO RENO5 នេះមានការពេញនិយមខ្លាំងម្ល៉េះ នាពេលបច្ចុប្បន្ន? ហើយស្មាតហ្វូននេះមានចំណុចពិសេស និងលក្ខណៈពិសេសអ្វីខ្លះទើបឆក់យកបេះដូងអ្នកប្រើប្រាស់ ច្រើនយ៉ាងនេះ?

(1) កាមេរ៉ា 64MP+ 44MP ៖ ជាមួយកាមេរ៉ាមុខក្រោយទំហំកាន់តែធំ 64MP+ 44MP អាចថតរូប ថតវីដេអូភ្លឺច្បាស់មិនថាពេលថ្ងៃ ពេលយប់ ទោះស្ថិតនៅទីងងឹតកម្រិតពន្លឺយ៉ាងណាក៏ដោយ ធានាថាកាមេរ៉ា OPPO RENO5 នៅតែជួយផ្តិតយករូបភាពភ្លឺច្បាស់ និងស្រស់ស្អាតគ្រប់ប៉ុស្តិ៍គ្រប់ប្លង់។ ពិសេសឱកាសចូលឆ្នាំខ្មែរ ដើម្បីកុំអនុស្សាវរីយ៍ល្អៗក្នុងការជួបជុំក្រុមគ្រួសាររំលងដោយមិនបានបន្សល់រូបភាពល្អៗនោះ ដូច្នេះកុំភ្លេច OPPO RENO5 អាចជួយផ្តិតកម្រងរូបភាពសប្បាយៗរបស់លោកអ្នកគ្រប់ពេលវេលា ដោយមិនបារម្ភរូបថតព្រាល ឬខ្មៅងងឹតឡើយ។

(2) កាមេរ៉ា AI 2.0 ៖ ស្មាតហ្វូនម៉ូដែលថ្មី និងចុងក្រោយ OPPO RENO5 កាន់តែអស្ចារ្យជាមួយការអាប់ដេត AI Camera ជំនាន់ថ្មី 2.0 បំពាក់ដោយបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗ និងទំនើបៗដ៏ភ្ញាក់ផ្អើលដែលអាចផ្តិតយកទិដ្ឋភាពរូបភាពស្អាតៗ វីដេអូសប្បាយៗឲ្យកាន់មានភាពរស់រវើក និងការចងចាំមួយដ៏ល្អជាមួយក្រុមគ្រួសារជាទីស្រលាញ់លោកអ្នកក្នុងថ្ងៃចូលឆ្នាំខ្មែរ។ ដោយមុខងារថតរូប ថតវីដេអូទាំងនោះរួមមានដូចជា AI Mixed Portrait, Ultra Night Video, Dual View Video ព្រមទាំងមុខងារផ្សេងៗទៀតជាច្រើនផងដែរ។

(3) កម្លាំងសាកថ្មលឿន 50W ៖ បច្ចេកវិទ្យាសាកថ្មលឿនរហ័ស ជាតម្រូវការដ៏ចាំបាច់មួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្នទើប OPPO RENO5 បំពាក់នូវបច្ចេកវិទ្យាកម្លាំងសាកថ្មល្បឿនលឿនរហូតដល់ 50W ដោយសាកថ្មត្រឹម 5 នាទីមើលវីដេអូបាន 3 ម៉ោង និងអាចលេងហ្គេម លេងបណ្តាញសង្គម Facebook, Instagram, Tik Tok រំសាយអារម្មណ៍យ៉ាងសប្បាយបានរាប់ម៉ោងដោយមិនបារម្ភរឿងទូរស័ព្ទឆាប់អស់ថ្មឡើយ។

កាន់តែពិសេស! កាន់តែអស្ចារ្យ! រីករាយប្រូម៉ូសិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាល់ការជាវស្មាតហ្វូន OPPO RENO5 និង RENO5 5G ឥឡូវនេះនៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាកសញ្ញា OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជនជាទីស្រលាញ់ទាំងអស់នឹងទទួលបានឱកាសផ្សងសំណាងកោសឆ្នោតតាម Online ចំនួន 2 ដងដើម្បីយករង្វាន់ដោយងាយៗគឺគ្រាន់តែថតរូបលោកអ្នកជាមួយ OPPO RENO5 ឬ RENO5 5G បង្ហោះចូលក្នុងវេបសាយ រួចវាយបញ្ចូលលេខ IMEI របស់ទូរស័ព្ទ នោះអតិថិជនទាំងអស់គ្នានឹងមានឱកាសទទួលបានកាដូពិសេសៗជាច្រើនរួមមាន តុក្កតា Ollie (ចំនួន 1 ឬ 1 គូ), កាសឥតខ្សែ Enco W11, កាសឥតខ្សែ Enco Free និង Power Bank។ ដូច្នេះ ចង់ជ្រាបច្បាស់ពីពត៌មានលម្អិតសូមចូលទៅកាន់ផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ទាំងអស់គ្នា៕