អបអរសាទរ! តារាសម្តែង សូដា នីតា សម្រាលបានកូនប្រុស ដោយជោគជ័យសុខភាពល្អ គួរឲ្យស្រលាញ់ ហើយឈ្មោះវិញ ក៏ពីរោះទៀត
ស៊ីហៀង
-

ភ្នំពេញ៖ ទីបំផុត តារាសម្តែង​ និងម៉ូដែល ដ៏ល្បីឈ្មោះបោះសំលេង សូ ដានីតា និងតារាសម្តែងស្រស់សង្ហារ លោក យុទ្ធ ឋានៈ បានឃើញមុខកូនប្រុសហើយ បន្ទាប់ពីរងចាំអស់រយៈ​ ៩ខែ ១០ថ្ងៃ ។ ​តារាសម្តែងស្រីរូបនេះ ពិតមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ពេលបានឃើញមុខកូនប្រុស​សំណព្វចិត្តរបស់ខ្លួន ។

ជាក់ស្តែងបើយើងទៅមើល ពីមុខមាត់ ដ៏គួរឲ្យក្នាញ់របស់ សុិនសូ ម៉េងឃុន ដែលត្រូវជាកូនប្រុសរបស់តារាសម្តែងរូបនេះ វិញ ពិតជាស្រស់ស្អាត មុខមាត់ស្រស់ថ្លា បបូរមាត់គួរឲ្យគ្រឺត សាច់ឈាម ស ទ្រលុកទ្រលន់​ គួរឲ្យចង់ថ្នាក់ថ្នមខ្លាំងណាស់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់សូ ដានីតា បានបង្ហោះសារថា​"អរគុណបងស្រីខ្លាំងណាស់ Chanlakhena Chorn ដែលមកជួយពិភាស្សារ នឹង ព្រមទាំង គួចដៃកូនឃុនចំនួន100$ ហើយចំណាយពេលវេលារង់ចាំទទួលក្មួយពីដៃពេទ្យ ចាំរហូតដល់ម៉ោង១២យប់ 03.03.2021 ថ្ងៃនៃសេចក្តីស្រលាញ់របស់ម៉ាក់ប៉ា អរគុណ យាយតា មីងម៉ា អ៊ុំនឹងបងប្អូន សំរាប់ការជូនពរមកកាន់នាងខ្ញុំ នឹង កូនប្រុសរបស់ សុិនសូ ម៉េងឃុន ផងដែរ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន និងមិត្តភក្តិរួមអាជីព បានសម្តែងការ ត្រេកអរ ព្រមជាមួយពាក្យជូនពរ ល្អៗ សូមឲ្យ សូ ដានីតា និងកូនប្រុសមានសុខភាព ឆ្លាត រឹងមាំ និងនាំលាភ នាំជ័យសិរីសួរស្តី លុយចូលច្រើនៗ ថែមទៀតផង៕