វិប្បដិសារី! កូនស្រីម្នាក់ស្លា ប់ និងកូនពីរនាក់រងរបួស សូមឲ្យពុកម្តាយគ្រប់រូបគិតម្តងទៀត មុននឹងសម្រេចចិត្ត បណ្តោយឲ្យរបស់អ្នក បើកបរលើដងផ្លូវ
ស៊ីហៀង
-

មណ្ឌលគិរី៖ ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​បង្កឡើង​រវាង​រថ​យន្ដ​និង​ម៉ូតូ​ ដែល​បើក​ដោយ​ទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​ កាលពីថ្ងៃទី១៤​មិថុនា​២០២០ ​ស្ថិតនៅ​ចំណុច​ចន្លោះ​គីឡូ​ម៉ែត​លេខ​៩៧៩៨ ​លើផ្លូវ​ជាតិ​លេខ​៧៦A​ ភូមិ​អណ្ដូង​ក្រឡឹង ​ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូររាំង​ ខេត្តមណ្ឌលគិរី​ បណ្តាលឲ្យក្មេងម្នាក់បានស្លា ប់ និងពីនាក់រងរបួស។

​រថ​យន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6539​ បើកបរ​ដោយ​ឈ្មោះ ម៉ាត់ ស៊ឹម​អ៊ី ​ភេទ​ប្រុស អាយុ​៣៣ ជនជាតិខ្មែរ​អ៊ិ​ស្លាម​រស់នៅ​ភូមិ​ដោះ​ក្រមុំ​សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​។​

អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ​ឃឿន​ សុខ​ជា ​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ ​ជនជាតិ​ព្នង​រស់នៅ​ភូមិ​អណ្ដូង​ក្រឡឹង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ស្រាល​។ ចំណែកអ្នករួមដំណើរមានចំនួន២នាក់ ទី១. ឈ្មោះ ​ឃឿន ​ម៉ូ​វ​​ ភេទ​ស្រី ​អាយុ​៩​ឆ្នាំ​ជនជាតិ​ព្នង​រស់នៅ​ ភូមិ​អណ្ដូង​ក្រឡឹង​ ឃុំ​សែន​មនោ​រម្យ​ ជា​អ្នករួមដំណើរ​(​ស្លា ប់​)​និង​ទី២. ឈ្មោះ​ ឃឿន ​ពុំ​ភេទ​ ប្រុស​អាយុ​១២​ឆ្នាំ ​ជនជាតិ​ព្នង​រស់នៅ​ភូមិ​អណ្ដូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ជា​អ្នករួមដំណើរ រងរបួស​ស្រាល ។

ស ពជនរងគ្រោះ ត្រូវបានបញ្ជូនទៅគ្រួសារ ដើម្បីធ្វើពិធីបុណ្យ តាមប្រពៃណី ៕