មិននឹកស្មានថា សត្វឆ្កែដ៍ឆ្លាតមួយក្បាលនេះ បានស្លាប់បាត់បង់ជីវិត ក្រោយពីការពារសុវត្តិភាពម្ចាស់វាពីពស់ថ្លាន់
-

ម៉ាឡេស៊ី: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សត្វឆ្កែមួយក្បាលនេះហ៊ានលះបង់ជីវិត ខ្លួនឯងដើម្បីសង្គ្រោះក្រុមគ្រួសារម្ចាស់ របស់វាពីសត្វពស់ថ្លាន់មួយក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅផ្ទះរបស់ម្ចាស់ឆ្កែនៅភូមិ Jalan Kejatau, Sri Aman, Sarawak ។ យោងទៅតាមទស្សនាវដ្តី New Straits Times បាននិយាយថា​សមាជិកគ្រួសារម្នាក់បានហៅឆ្កែរបស់​ពួកគេ​ត្រលប់មកផ្ទះវិញប៉ុន្តែវាមិនបានត្រឡប់មកវិញទេ។ ដោយការអន្ទះអន្ទែងនិងបារម្មណ៍ពីសត្វឆ្កែរបស់ពួកគេ ម្ចាស់ផ្ទះ​ក៍បាន​សម្រេចចិត្ដ ដើរទៅរកវា នៅខណះពេលនោះសត្វឆ្កែដ៍ឆ្លាតមួយ​ក្បាលនេះ​កំពុងតែរារាំង​សកម្មភាព​សត្វពស់​ថ្លាន់​នេះ​មិនឲ្យមកក្បែរផ្ទះម្ចាស់វាទេ។ តែជាអកុសលសត្វឆ្កែមួយក្បាលនេះ​បានស្លាប់ក្រោយពី​ត្រូវសត្វពស់ថ្លាន់រឹតរហូត​ដល់ផុត​ដង្ហើម​ស្លាប់។

គួរបញ្ជាក់ថា នៅពេលដែលម្ចាស់ឃើញសត្វឆ្កែដ៍ឆ្លាតមួយក្បាលនេះបានស្លាប់បាត់បង់ជិវិតក្រោយពីបានការពារជីវិតខ្លួន ហើយ​ម្ចាស់ឆ្កែក៍មានការសោកស្តាយនិងអាណិតដល់វាជា​ខ្លាំងនិងមិននឹកស្មានថាវាជាសត្វដែលស្មោះស្ម័គ្រ​និងស្រលាញ់ម្ចាស់វា​រហូត​ដល់ហ៊ានលះបង់ជិវិតដើម្បីគេឡើយ។

អត្តបទបកប្រែនិងកែសម្រួលដោយ: ផានិត

ប្រភពពី : WOB