រូបមន្តធម្មជាតិព្យាបាលជំងឺអំបៅអំបែក ឬរលាកត្រចៀកកណ្តាល
ជំងឺអំបៅអំបែក (ជំងឺរលាកត្រចៀកកណ្តាល) ជាអ្វី? ជំងឺអំបៅអំបែក គឺជាការរលាកជាលិកាត្រចៀក រាប់ទាំងក្រដាសត្រចៀក និងជាលិកាដែលនៅខាងក្រោយវា។ វាជាជំងឺកើតឡើងញឹកញាប់ចំពោះកូនក្មេង។
សញ្ញា និងរោគសញ្ញារួមមាន: -ក្តៅខ្លួន -ឈឺក្នុងត្រចៀក -មានអារម្មណ៍តឹងណែនក្នុងត្រចៀក -មូលហេតុជួបញឹកញាប់ គឺជំងឺផ្តាសាយ និង ជំងឺរលាកផ្លូវដង្ហើមខាងលើដទៃទៀត។ ក្មេងដែលមានការប្រឈមខ្ពស់ គឺក្មេងដែលប៉ះពាល់នឹងក្មេងដែលកើតជម្ងឺផ្តាសាយ និងក្មេងដែលបៅដបទឹកដោះ។ -ផលលំបាក៖ រហែកក្រដាសត្រចៀក បាត់បង់ការស្តាប់ឮ ឬក៏រលាកស្រោមខួរ។ ជំងឺអំបៅអំបែក អាចត្រូវបានគេព្យាបាលដោយប្រើថ្នាំផ្សះ ឬក៏ដាក់ទុយ៉ូបង្ហូរតាមត្រចៀក។ ខាងក្រោមនេះ ជារូបមន្តធម្មជាតិព្យាបាលអំបៅអំបែកត្រចៀក៖ ព្យាបាល៖ អំបៅអំបែកត្រចៀក ធាតុផ្សំ៖ – ខ្ទឹមសស្រស់ ១ក្លែប ហាន់ជាស្រេច – ប្រេងអូលីវគុណភាពខ្ពស់ ២ស្លាបព្រាបាយ ឬប្រេងល្ង។ វិធីធ្វើ និងប្រើប្រាស់៖ – ដាក់ប្រេងអូលីវដាំក្នុងខ្ទះតូចមួយ និងដាក់ខ្លឹមសដែលហាន់រួចចូល – ទុកឱ្យត្រជាក់ រយៈពេលប្រហែល ២០នាទី ដើម្បីឱ្យសមាសធាតុរបស់ខ្ទឹមសជ្រាបចូលប្រេង – ស្រង់យកខ្ទឹមសចេញ – ទុកខ្ទឹមសឱ្យត្រជាក់ ហើយបន្តក់ទឹកវាប្រហែល ២ដំណក់ចូលទៅក្នុងត្រចៀក។ – ប្រេងតែងតែអាចជួយព្យាបាលបានឆាប់រហ័ស។ – គួរធ្វើឱសថនេះរៀងរាល់ ២៤ម៉ោងម្តង ល្អជាងការប្រើឱសថចាស់នៅសល់ ព្រោះអាចមានបាក់តេរីកើតឡើង។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។