មិននឹកស្មានសោះថា ការញ៉ាំក្រូចឆ្មាបង្កក មានសារៈប្រយោជន៍ចំពោះសុខភាព យ៉ាងនេះសោះ
-

ក្រូចឆ្មាគឺជាផ្លែមួយដែលមានប្រយោជន៍បំផុត ដែលយើងមិនបានដឹងពីវា ផ្លែឈើពណ៌លឿងមួយនេះ អ្នកធ្វើឱ្យយើងទាំងអស់គ្នាមានសុខភាពល្អ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺវាមានអត្ថប្រយោជន៍រហូតដល់១០យ៉ាង មូលហេតុដែលក្រូចឆ្មាប្រភេទនេះ មានអត្ថប្រយោជន៍ចំពោះសុខភាព គឺដោយសារតែវីតាមីន និងសារធាតុប្រឆាំងអុកសីុតកម្មទាំងអស់ ដែលត្រូវបានរកឃើញនៅក្នុងសំបករបស់ផ្លែឈើមួយប្រភេទនេះ។

ការដាក់បង្កកវាអាចធ្វើឱ្យយើងទទួលបានអត្ថប្រយោជន៍សំខាន់បំផុតហើយ ជាពិសេសសម្បករបស់វា។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា ក្រូចឆ្មាប្រភេទនេះមានសមត្ថភាពបន្ថយហានិភ័យ នៃជំងឺមហារីក ហើយវាក៏ជាថ្នាំគ្រាប់ បន្ថែមសម្រាប់អ្នកជំងឺមហារីក ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការព្យាបាល។ 

វាអាចកម្ចាត់កោសិកាគ្រោះថ្នាក់របស់ជំងឺមហារីកបានចំនួន ១២ប្រភេទ មានដូចជា មហារីកសុដន់ មហារីកសួត និងមហារីកលំ​ពែង។ ផ្ទុយទៅវិញការព្យាបាលដោយប្រើថ្នាំគីមី មិនមានសូវល្អសម្រាប់សុខភាព របស់យើងនោះទេ ហើយការប្រើក្រូចនេះមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ គុណសម្បត្តិនៃផ្លែឈើប្រភេទនេះ ក៏មានផ្ទុកនូវសារធាតុប្រឆាំង នឹងមីក្រុបដែលជួយទប់ស្កាត់ការឆ្លងមេរោគបាក់តេរីក៏ដូចជាផ្សិតផងដែរ។ នៅក្នុងខ្លួនមនុស្សវាមានប្រសិទ្ធភាព ជាអ្នកការពារប្រឆាំងនឹងប៉ារ៉ាស៊ីតផងដែរ។ ហើយវាក៏អាចគ្រងសម្ពាធឈាម និងដើរតួជាអ្នកប្រយុទ្ធប្រឆាំង នឹងភាពតានតឹងនិងជំងឺសរសៃប្រសាទផងដែរ។ 

អត្ថប្រយោជន៍ផ្សេងទៀតនៃការប្រើប្រាស់ក្រូចឆ្មាររួមមានៈ

សកម្មភាពជាទម្រង់នៃការបន្សាបជាតិពុលដើម្បីជម្រះថ្លើមនិងតម្រងនោម

បង្ការជំងឺហឺត ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំជាទូទៅ

កាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល

អាចត្រូវបានប្រើជាថ្នាំជំនួសដើម្បីប្រឆាំងនឹងការរលាក

មានប្រសិទ្ធិភាពសម្រាប់ការសម្រកទម្ងន់