ជួយដល់ប្អូនប្រុសបន្តទៀតផង...ក្មេងប្រុសកំសត់ សប្បាយចិត្តខ្លាំងណាស់ ពេលដែលទទួលបានសំភារៈសិក្សា....
ឆេងអានគ្រាន់តែនាំ អំណោយបងប្រុសម្នាក់ដែលឧបត្ថម្ភដល់អូនម៉ែង មកជូនដល់គាត់ហើយ !អរគុណបងប្រុស? (សុំលាក់មុខ លាក់ឈ្មោះ) (សុំបើកវង់ក្រចកបន្តិច នៅចុងខែនេះខ្ញុំនឹងទៅលេងខេត្តបាត់ដំបង ខាងរុក្ខគិរី ហើយខ្ញុំនឹងទិញសម្ភារៈដាក់បណ្ណាល័យនៅទីនោះ ព្រោះដោយសារខ្ញុំបានដឹងថាទីនោះមានការខ្វះខាតច្រើន សម្រាប់ក្មេងៗ អាចនិយាយបានថាជាសាលាក្រីក្រ សូម្បីសៀវភៅពុម្ភក៏មិនមានសម្រាប់សិស្សគ្រប់គ្រាន់ ដែរ មួយក្បាលត្រូវមើលគ្នាពីរ បីនាក់?! សិស្សៗក៏មានជីវភាពខ្វះខាត? ! មានទាំងមនុស្សចាស់ជរា ខ្លះក៏មិនមានទីពឹង? នាងខ្ញុំមិនមានរូបថតខាងនោះដើម្បីបង្ហាញទេ ពេលខ្ញុំទៅដល់នឹងថតជូន! ?ប្រសិនបើ មិត្តភក្តិ បងប្អូន ចង់ចូលរួមចំណែកបរិច្ចាគជាអ្វីក៏បានដែរដើម្បីជួយដល់ពួកគាត់អាចទាក់ទងមកឆេងអានបានណា៎ ?ដោយសារខ្វះខាតច្រើនខ្ញុំម្នាក់ឯងជួយមិនបានគ្រប់គ្នាទេ សង្ឃឹមថា បងប្អូនទាំងអស់គ្នា ជួយដល់ពួកគាត់ផងណា៎?



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។