សូមកុំដាច់ចិត្តអូសរំលងអី...ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវម្តាយអូសតាមរទេះមកអង្គុយសុំថវិការនៅព្រះអង្គដង្កើរ ដើម្បីយកលុយទៅព្យាបាលកូនស្រី ដែលមានជម្ងឺទឹកដក់ក្នុងខួរក្បាល
ក្មេងស្រីដ៏អភ័ព្វម្នាក់អាយុ ៥ឆ្នាំ មានជម្ងឺទឹកដក់ក្នុងខួរក្បាល កំពុងដង្ហើយរកសប្បុរសជនជួយសង្គ្រោះ។ ម្ដាយក្មេងស្រីកំសត់ឈ្មោះ ប៉ុល សាវឿន អាយុជាង ៤០ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ បានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ចិត្តសុដា អាយុ ៥ឆ្នាំ មានជម្ងឺទឹកដក់ក្នុងខួរក្បាលតាំងពីកំណើតមកម្ល៉េះ ហើយជារៀងរាល់ថ្ងៃសីល គាត់តែងតែដឹករទេះកូនស្រីមកអង្គុយសុំថវិកាគេនៅព្រះអង្គដង្កើ បានប្រមាណ ៥ ទៅ ៦ម៉ឺន ដើម្បីយកលុយទៅទិញទឹកដោះគោ ខោទឹកនោម និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។ គាត់ក៏បានអំពាវនាវដល់សប្បុរសជននានា ប្រសិនចង់ជួយកូនស្រីដ៏អភ័ព្វរបស់គាត់ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៧ ៥៥ ៩០ ៨៥ ៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។