កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ បញ្ជូនខ្លួនបុរស២នាក់ ទៅតុលាការ ពាក់ពន្ធ័នឹងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងគាស់ទ្វារឃុំឃាំងរត់គេចខ្លួន
ភ្នំពេញៈ កាលពីវេលាម៉ោង១ៈ៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់មានឈ្មោះ ជូ លីន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទុកសារធាតុញៀនក្នុងទឹកនោម និងម្នាក់ទៀតឈ្មោះ វ៉េង មាស សំណាង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន២ ខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ពាក់ពន្ធ័នឹងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងរត់គេចពីការឃុំខ្លួន ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។