ស្មានតែមានរឿងអី! ខ្ញុង ធ្វើអោយស្វាមីដេកក្នុងឡានទល់ភ្លឺ ក្រោយCall៩ដង នៅមិនលើក តាមពិតរឿងហេតុចឹងសោះ...
សីហា
-

ភ្នំពេញ ៖ អាចថាជាការធ្វើបាបក៏ថាបាន ប៉ុន្តែនេះពិតជារឿងមួយដែលធ្វើឲ្យមហាជនភ្ញាក់ ផ្អើលខ្លាំងក្រោយ​ពេល​នាយកៃដ ត្រូវដេកក្រៅផ្ទះបន្ទាប់ពីមកដល់ផ្ទះទូរស័ព្ទរក នាងខ្ញុង ជាប្រពន្ធជាច្រើន​ដងតែនាងមិន​បាន​ឆ្លើ​យតបនោះឡើយ ដោយនាងបានលង់លក់ក្នុង ដំណេកបាត់ទៅហើយ បន្ទាប់ពីអស់ថាមពល​ព្រោះភាពហត់​នឿយ។

ថ្លែងដោយភាពភ័យផង និងឌឺដងផងនោះ​ នាងខ្ញុង បានឲ្យដឹងលើគណនីហ្វេសប៊ុកថា «ឱ​ប្តីសំលាញ់អ្ហើយ​ ឲ្យ​អូនសុំទោស​ ទូរស័ព្ទ​អូនជាប់​សៃឡែន​ណាមួយអូន​អស់កំលាំង​ព្រោះ​ហត់​នឿយនឹងកាងារពីថ្ងៃក៏គេងលក់ទៅ​ ទើប​មិនលឺបងខល (9ដង) ម៉ោង 2 រំលងអធ្រាត្រ​
ធ្វើឲ្យប្តីពិបាកហើយត្រូវគេងក្នុងឡានទល់ភ្លឺ​ (តែមិនអី​ទេ​សម​មុខបងហើយដើរដល់យប់ ថ្ងៃក្រោយឲ្យរៀង)។ ដោយឃើញ នាងខ្ញុង លើកឡើងដូច្នេះ​អ្នកគាំទ្រ​ម្នាក់​ក៏​បានលើកឡើង ភ្លែតតែម្តងថា «អន់ចិត្តបងប្រុសដើរយប់ ធ្វើជាមិនដឹងបងប្រុសខលមក ហិហិហិ ទុកជាការ​ព្រមានម្តង»។