មិនងាយជួបប្រទះទេ! ការមួយជាតិ មានតែម្តង កូនក្រមុំបែរជាស្ថិតក្នុងសភាពទន់ដៃ ទន់ជើង ដោយសារតែភ្លេចខ្លួ​ន..
សីហា
-

ភ្នំពេញ៖ កូនក្រមុំស្រស់ប្រិមប្រិយម្នាក់ ល្បីតៗគ្នាថា បានផឹកស្រាជ្រុលហើយក៏ស្រវឹងទន់ខ្លួន ដល់ម៉ោងក្រាបផ្ទឹមនៅមិនទាន់ស្វាងនៅឡើយ ម្ល៉ោះហើយទាល់តំរិះមិនដឹងធ្វើម៉េចឲ្យបងស្រីបង្កើតជួយអង្គុយទប់ពីខាងក្រោយ

រហូតចប់កម្មវិធី ត្រូវអ្នកជិតខាងសម្តែងការសោកស្តាយថា «មិនគួរណាកើតមានរឿងបែបនេះឡើងកូនក្រមុំដូចគ្មានព្រលឹងនៅក្នុងខ្លួនទេ។ផេក «Cam24» បានលើកឡើងថា «ខ្លាំងបាត់! កូនក្រមុំដល់ម៉ោងផ្ទឹម ស្រវឹងទន់ខ្លួនលែងដឹងអី»។
ខណៈមនុស្សម្នាលើបណ្តាញសង្គមហ្វេសប៊ុកកំពុងបារម្ភពីអនាគតកូនក្រមុំមិនដឹងផឹកខ្លាំងយ៉ាងណានោះ ស្រាប់តែបុរសម្នាក់ចេញមុខច្រានចោលការលើកឡើងរបស់ផេកខាងលើទាំងស្រុងថា «មិនមែននាងស្រវឹងស្រាទេ បើតាមមើលទឹកមុខទំនងជាងនាងខ្យល់ចាប់ច្រើនជាង»។