កម្សត់រកពាក្យថ្លែកពុំបាន! កូនមុននឹងស្លាប់ប្រាប់ម៉ែថា «លុយកូនសន្សំក្នុងកូនជ្រូក ម៉ែយកទៅ» និងពាក្យ​មួយមាត់ទៀត អានហើយរន្ធត់ខ្លាំង...
សីហា
-

ភ្នំពេញ៖ ម្តាយឪពុកយំខ្លោចចិត្តអាណិតកូនស្រីឈ្មោះ កាកា ដែលបានលាចាកពីឋានមនុស្សទៅកាន់លោកខាងមុខទាំងវ័យក្មេងខ្ចី បន្សល់ទុក្ខឲ្យម្តាយក្រៀមក្រំគ្មានថ្ងៃស្រាកស្រាន្តបានត្រឹមដែកមើលរូបថតកូន និងសម្រក់ទឹកភ្នែកពេលឃើញសម្ភារៈ និងប្រដាប់លេងរបស់កូន ជាពិសេសបណ្តាំចុងក្រោយរបស់នាងតូចថា «លុយកូនសន្សំក្នុងកូនជ្រូក ម៉ែយកទៅ»។

កុមារី កាកា បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ព្រោះតែជំងឺរ៉ាំរ៉ៃ ដោយស្ត្រីជាម្តាយបានរៀបរាប់ទាំងទឹកភ្នែកថា «ពេលឃើញកូនជ្រូកតុក្កតាឃើញសម្លៀកបំពាក់កាលណាទឹកនេត្រាម៉ាក់ហូរជោកថ្ពាល់ដោយនឹកឃើញសំដីកូនពេលដែលម៉ាក់ថាអត់លុយកូនតែងតែប្រាប់ម៉ាក់ថាកូនជ្រូកដែលកូនសន្សំកូនឱ្យទៅម៉ាក់ព្រោះកូនមានលុយច្រើនឯតុក្កតានឹងសម្លៀកបំពាក់សុទ្ធតែជារបស់ដែលកូនស្រលាញ់កូនចង់បានអីចង់ញុាំអី»។
អត្ថបទទាក់ទិននឹង៖ ទស្សនាហើយស្រក់ទឹកភ្នែក! ចិត្តចង់ក្លាយជាអ្នកចម្រៀង តែកុសលខ្លួនមានជំងឺប្រចាំកាយ ស្គមរីងរៃ រាងកាយខុសពីគេធម្មតា តែពេលនេះប្អូនស្រី លាចាកលោកនេះហើយ...(មានវីដេអូ) កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នា ទាក់ទិននឹងក្មេងស្រីកំសត់ ដែលនាងបានចែកឋានទៅនាពេលកន្លងគឺប្អូនស្រីកាកា ដែលវីឌីអូរនោះប្អុនស្រីច្រៀងលេង កំសាន្តជាមួយក្រុមគ្រួសារ ទស្សនាហើយពិតក្កុតក្តួលអាណិតប្អូនណាស់។
គួររំលឹកដែរថា ដោយលោកស្រីម្នាក់ឈ្មោះ Pheang Thet ជួបទុក្ខប៉ុនភ្នំព្រោះកូនស្រីឈ្មោះ កាកា បានលាចាកលោក កាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយសារតែជម្ងឺរោគាពាធ។ បានបង្ហាញការសោកស្តាយ ដែលកូនស្រីកើតមកមានជម្ងឺប្រចាំកាយ មានរាងកាយស្គមស្គាំង ហើយអាយុខ្លីដូច្នេះ។ ដោយលោកស្រីបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
ចាប់ពីថ្ងៃនេះទៅម៉ាក់លែងបានមើលថែកូនលែងបានបញ្ចុកបាយនំចំណីលែងបានមុជទឹកស្លៀកសម្លៀកបំពាក់រៀបចំឱ្យកូនទៅរៀនឬចូលរួមកម្មវិធីផ្សេងៗលែងបានលឺសំលេងកូនប្រាប់ម៉ាក់ថាកូនចង់ញុាំនេះកូនចង់ញុាំនោះកូនឃ្លានណាស់កូនចង់ទៅហេបភីហ្វេមីលីចង់ទៅដើរលេងកោះពេជ្រ អីអន ឱ្យល្ហើយខួរក្បាលក្រែងកូនបានជា លែងបានលឺពាក្យថាកូនចង់ឱ្យម៉ាក់បំពេកូនចង់បានសក់វែងដូចម៉ាក់លែងលឺកូនហៅម៉ាក់ប៉ាអាហ៊ាពិសារបាយលែងបានឃើញគ្រប់សកម្មភាពដែលកូនតែងតែលេងជាមួយម៉ាក់សិតសក់ឱ្យម៉ាក់ថើបម៉ាក់នឹងពាក្យដែលកូនធ្លាប់ប្រាប់ម៉ាក់ថាកូនស្រលាញ់ម៉ាក់ស្រលាញ់ប៉ា់ហ៊ាវែង ហ៊ាឆាយ ហ៊ាហាប់ចុះហេតុអីពេលនេះកូនដាច់ចិត្តទៅចោលពួកយើងគ្រប់គ្នាឱ្យពួកយើងសោកសង្រេងស្ទើរដាច់ខ្យល់រៀងៗខ្លួនឱទេវតាលោកអើយហេតុអីក៏លោកធ្វើបាបពួកយើងយ៉ាងនេះឱ្យពួកយើងជួបគ្នាបានតែ8ឆ្នាំម៉្តេចមិនឱ្យពួកយើងជួបគ្នាបានយូរជាងនេះចឹង?
ក្រោយពីកូនទៅបាត់សភាពក្នុងផ្ទះហាក់ដូចជាស្ងាត់ជ្រងំប្រៀបបាន់បាត់មនុស្សរាប់ពាន់រាប់លាននាក់ឃើញរូបថតនេះម៉ាក់ខ្លោចផ្សាណាស់ពេលឈឺខ្លាំងនៅពេទ្យកូនឆ្លៀតដូររូបនៅលើអេក្រង់ដោយដាក់តែរូបម៉ាក់ម្នាក់ឯងចុះរូបដែលមានរូបកូនហេតុអីកូនមិនដាក់នេះកូនចង់ប្រាប់ម៉ាក់ថាចាប់ពីថ្ងៃនេះតទៅគឺមានតែម៉ាក់ម្នាក់ឯងអត់មានកូនទៀតទេមែនទេ?ចឹងសូមវិញ្ញាណខន្តកូនបានទៅកាន់សុគតិភពមានរូបរាងស្អាតរៀនឆ្លាតមានបានជួបតែគ្រួសារដែលចេះសណ្តោសប្រណីអាណិតស្រលាញ់កូននឹងឱ្យកូនមានអាយុវែងកុំឱ្យដូចជាតិនេះទៀត?????