រន្ធត់ចិត្ត!!! សាកសពបុរស៣នាក់​ បងប្អូនជីដូនមួយនិងគ្នា ដែលធ្វើការ​ ជា​កម្មករធ្វើ​ឡូ​ហ្គោ​នៅ​ ខេត្ត​ឧ​ប៊ុ​ន​រាជធានី ប្រទេស​ថៃ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​សាច់​ញាតិ​ តាម​ច្រក​ទ្វារ​អន្តរជាតិ ​ប៉ោយ​ប៉ែ​ត
-

ប្រទេសថៃៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ សាកសពបុរស៣នាក់​ បងប្អូនជីដូនមួយនិងគ្នា ដែលធ្វើការ​ ជា​កម្មករធ្វើ​ឡូ​ហ្គោ​នៅ​ ខេត្ត​ឧ​ប៊ុ​ន​រាជធានី ប្រទេស​ថៃ។ ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ឲ្យ​សាច់​ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត។

ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១​ឈ្មោះ ស៊ុន​ឈិ​ន ភេទ​ប្រុស អាយ​២២​ឆ្នាំ ២​ឈ្មោះ​ភ​ន ស៊ា​ប​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៣​ឈ្មោះ លឹ​ម នី​តា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ។ មាន​ទីលំនៅ​ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​ ខេត្តបាត់​ដំបង ។
កម្មករ​រួមការ​ងារ​ជាមួយ​គ្នា ​និង​ជា​សាច់ញាតិ​ ដែល​វិល​ត្រឡប់​មក​ជាមួយ​សព​ បាន​ប្រាប់​ថា ​ដំបូង​ជន​រង​គ្រោះ​បាន​ស្ទូច​ឡូ​ហ្គោឡើង លុះ​ដាក់​ដងសន្ទូច​ចុះ​វិញ​ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង បណ្តាល​ឲ្យ​ឆក់​ឈ្មោះ ស៊ុន ឈិ​ន ដែល​ជា​អ្នកបញ្ជា​ដងសន្ទូច។ ពេល​នោះ ជន​រង​គ្រោះ​២​នាក់​ទៀត​ឃើញ​នាំ​គ្នា​ស្ទុះ​ទៅ​ជួយ ក៏​ឆក់​ស្លាប់​ទាំង​៣​នាក់​នៅ​នឹង​កន្លែង​តែ​ម្តង។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​៣​គ្រឿង​ដឹក​ទៅ​លំនៅ​ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕