សូមបងប្អូនប្រុងប្រយ័ត្ន...ឃើញច្បាស់យ៉ាងនេះ ចាំមើលសមត្ថកិច្ចចាំ បងចោរបានដែរអត់?..(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sambath Kong បានធ្វើការបង្ហោះវីដេអូមួយពីសកម្មភាពចោរឆក់ទូរស័ព្ទ ពីដៃស្រ្តីម្នាក់ ពេលដែលកំពុងតែឈរថត។ យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុក ក៏បានបង្ហាញពីសកម្មភាព និងស្លាកលេខម៉ូតូផងដែរ ដោយ"ម៉ាក សង់ឌ្រីម ពាកស្លាកលេខ ភ្នំពេញ 1HC-7234 និងម៉ូតូមួយគ្រឿងម៉ាក និច ពាក់ស្លាកលេខ ភ្នំពេញ 1GX-5652 ដោយម្ចាស់គណនីហ្វេសប៊ុកបានបង្ហើបទៀតថា "សូមប្រុងប្រយ័ត្ន និង ចំណាំស្លាកលេខម៉ូតូទាំង២នេះ!"។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។