កម្មពារមានពិត!!! យុវជនម្នាក់ រំលោភគេហើយ រត់គេចខ្លួនបាត់ជាង២ឆ្នាំ ពេលត្រលប់មកវិញភ្លេចខ្លួនប៉ូលីស វៃខ្នោះ
-

កណ្តាលៈ កាលពីវេលាម៉ោង៥នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល។ នគរបាលស្រុកពញ៉ាឮ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារី បូរ៉ាហាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

បញ្ជាក់ ជនសង្ស័យខាងលើ ត្រូវបាននគរបាល ឃាត់ខ្លួនតាម ដីកាលេខ៤៩៤ ដកបចខ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តកណ្ដាល ពីបទរំលោភ សេពសន្ថវៈ កាលពីថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ដកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូន មកអធិការស្រុកពញ៉ាឮដើម្បី កសាង សំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី៕