សូមបងប្អូនក្នុងហ្វេសប៊ុកមេត្ដាជួយស៊ែរបន្ដផង...ដំណឹងបាត់ក្មេងស្រីវ័យ១៤ឆ្នាំដោយមិនដឹងមូលហេតុ ពេលនេះម្ដាយកំពុងព្រួយបារម្ភខ្លាំងណាស់
ណារ៉ា
-

ខេត្តកំពង់ឆ្នាំង ៖ កាល​ថ្ងៃទី២៧ ខែកក្កដា ​ឆ្នាំ២០១៨ អ្នកស្រី ​ធី​ម សុភាព​ ដែលត្រូវជាម្ដាយក្មេងស្រីបាត់ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះរហូតមកទល់ពេលនេះហើយនៅមិនទាន់ទទួលដំណឹងកូននៅឡើយទេ។ អ្នកស្រី ​ធី​ម សុភាព បានរៀបរាប់ប្រាប់ថា កូនស្រី​របស់គាត់​ទៅ​សាលារៀន​ដូច​សព្វមួយដង លុះដល់​ម៉ោង៧ព្រឹក​លោកគ្រូ​បន្ទុក​ថ្នាក់​បាន​ប្រាប់​ទៅ​កូនប្រុស​របស់​អ្នកស្រី​ដែល​ត្រូវជា​បង​បង្កើត​ឱ្យ ​ធី​ម បុប្ផា​ ទៅ​សាលារៀន​ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រឡង។

អ្នកស្រី​ធី​ម សុភាព​បាន​ប្រាប់​បន្តថា អ្នកស្រី​មានការ​ព្រួយបារម្ភ​និង​អាណិតកូន​យ៉ាងខ្លាំង ពីព្រោះ​កូនស្រី​របស់គាត់​ម្នាក់នេះ​ពុំដែល​ចាក​ចេញពីផ្ទះ​ឆ្ងាយ​ម្ដង​ឡើយ។ អ្នកស្រី​បានធ្វើការ​សាកសួរ​ដំណឹង​រក​កូនស្រី​គ្រប់​ច្រកល្ហក​ដែល​ធ្លាប់​ទៅដោយ​គ្មាន​ដំណឹង និង​បាន​សាកសួរ​មិត្ត​ភ័​ក្រ​របស់​កូន​ស្ទើរ​គ្រប់គ្នា​ក៏​គ្មាន​ដំណឹង។ លុះ​មកដល់​ម៉ោង៩នៅ​ថ្ងៃ​ដដែល​អ្នក​ម៉ូតូឌុប​បាន​ប្រាប់ថា កូនស្រី​របស់គាត់ គេ​បាន​ឌុប​យកទៅ​កំពង់ឆ្នាំង ដោយ​ពុំ​ដឹង​ក្មេងស្រី​នោះ​ធ្វើដំណើរ​ទៅណា​ទៀត​នោះទេ។
អ្នកស្រី ​ធី​ម សុភាព ​សូម​សំណូម​ពរ​ដល់​សមត្ថកិច្ច​និង​ជនរួមជាតិ​ទាំងអស់ បើ​ឃើញ​ក្មេងស្រី​ដូច​រូបថត​ខាងក្រោម​នេះ​សូម​មេត្តាជួយ​ផ្ដល់ដំណឹង​មក​អ្នកស្រី​តាម​ទូរ​សព្ទ័​លេខ0979005718និង​មាន​ប្រាក់រង្វាន់​ជូន​ជាទី​គាប់ចិត្ត ៕