អ្នកជំងឺឈ្មោះ ម៉ាសូត , អាយុ12 (តាមរោគវិនិឆ្ឆ័យពីទារកភាព) មានជំងឺបេះដូងចំហ និងត្បៀតសសៃសឈាមបេះដូង ដែលបណ្តាលអោយប្អូន មិនមានកំលាំងដូចមនុស្សធម្មតា ឧស្សាហ៏ហត់ និងគំរាមគំហែងដល់អាយុជីវិតជារឿយៗ. ឪពុកឈ្នោះ សេន ហូសាន់ , អាយុ 42 ម្តាយឈ្មោះ រូន ឡាស់ , អាយុ 36 Tel: 096 90 344 55 រស់នៅ ភូមិបន្ទាយប្រិយ៏ (វាលរិញ), ឃ៉ំអណ្ដូងថ្ម, ស្រុកព្រៃនប់, ខេត្តព្រះសីហនុ. ថវិការដែលគ្រួសារមាន100$ ដោយមើលឃើញថាប្អូនប្រុសពិបាករស់ និងខំតស៊ូរថ្មើជើង ទៅរៀនចំងាយ២គ.ម ដោយមានដង្ហើមខ្លី, រៀនបាន១ថ្ងៃ សុំសាលាសំរាក់២ថ្ងៃដោយជំងឺធ្វើទុក្ខ.. ខ្ញុំបាទដែលមិនដែលស្គាល់គ្រួសារគាត់សោះ សូមស្វែករកជំនួយបរិច្ចាគទានជូនក្រុមគ្រួសារប្អូនប្រុសតាមសទ្ធារបស់បងប្អូន សម្រាប់បញ្ជូនប្អូនទៅកាន់មន្ទីរពេទ្យគុន្ធបុប្ផាសៀមរាប (ដែលមានឧបករណ៏និងគ្រូពេទ្យជំនាយព្យាបាលដោយមិនគិតថ្លៃ) ដើម្បី ធ្វើការវះកាត់បេះដូងអោយបានទាន់ពេលវេលា សូមជួយជាសាហុយនិងការចំណាយស្នាក់នៅ រយះពេល១ខែទៅ២ខែ (តាមគ្រូពេទ្យសន្និដ្ឋានបឋម)។ សរុបត្រូវការចំណាយ500$ ដែលធ្វើអោយគ្រួសារប្អូនប្រុយគ្មានលទ្ធភាពទៅដល់។ បញ្ជាក់ ដោយមានជនរងគ្រោះបានស្លាប់ជាបន្តបន្ទាប់នៅភូមិឃុំខាងលើដោយមានជំងឺដូចប្អូនម៉ាសូត ហើយអាការះកាត់តែរីករាលដាលឡើង ទើបគ្រូពេទ្យសំណូមពរអោយបញ្ជូនទៅអោយបានលឿន ជៀសវាងយឺតពេល។ គ្រួសារធ្លាប់បញ្ចូនកូនទៅព្យាបាលកាលពី៤ឆ្នាំមុននៅភ្នំពេញ តែដោយខ្វះខាតពេកទើបបញ្ចូនមកវិញ។ តិចតួចក្តីព្រោះវាជាទឹកចិត្តរបស់យើង អាចទំនាក់ទំនងមកខ្ញុំផ្ទាល់ 016744 602 ឬតាមរយះគ្រួសារគាត់ផ្ទាល់។ ដោយទឹកចិត្តនៃមនុស្សជាតិដែលអាចជួយសង្គ្រោះអាយុជីវិតក្មេងម្នាក់ដែលមានអនាគត់វែងឆ្ងាយតទៅទៀត ! សូមអរគុណ។





