លោក សុវត្ថិ មុនីវណ្ណ បង្ហាញខ្លួនជាមួយរថយន្តស៊េរី ម៉ាក Mercedes-AMG C63 យ៉ាងស្រស់សង្ហារ....
កាលពីប៉ុន្មានថ្ងៃមុន កូនប្រុសច្បងរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីវណ្ណ ទើបតែបង្ហោះរថយន្តថ្មីស៊េរីទំនើបរបស់ខ្លួន ដែលទើបនឹងទិញកាលពីពេលថ្មីៗនេះ។ ជាក់ស្តែងរថយន្តស៊េរីទំនើបមួយគ្រឿងនោះត្រូវបានគេស្គាល់ថា ជារថយន្តម៉ាក Mercedes-AMG C63 ពណ៌ស ដែលមានតម្លៃប្រមាណ ៦៦,០០០ដុល្លារឯនោះ។ ជាក់ស្តែងតារាចម្រៀងពន្លកថ្មីរូបនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្ត ជាពិសេសនោះគឺ រូបសម្រស់ដ៏ស្រស់សង្ហាទាក់ទាញរបស់លោក កំពុងតែធ្វើឲ្យនារីជាច្រើនឈ្លក់វង្វេង និងចង់គ្រងបេះដូងរបស់លោកផងដែរ។ ក្រោយពីរូបលោកធ្វើការបង្ហោះរូបឡាន ដោយរូបលោកឈរនៅពីខាងមុខឡាន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរថា "ស្អាតទាំងឡាន ស្អាតទាំងម្ចាស់"៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។