ពាក់មី សូមចិត្តបងប្អូនកុំជេរព្រោះរយៈពេល៥ឆ្នាំគាត់ពាក់អាវបក្សតែមួយថ្ងៃទេ
ណារ៉ា
-

ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់មែនទែនហើយសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមដង្ហែរគណបក្សនយោបាយដែលខ្លួនស្រលាញ់យ៉ាងសកម្ម ។

ទន្ទឹមហ្នឹងនេះដែរក៏មានអ្នកសិល្បៈដូចជាតារាចម្រៀង តារាសម្ដែង និងតារាកំប្លែងជាដើមក៏ចូលរួមដង្ហែរគាំទ្រគណបក្សដែលខ្លួនស្រលាញ់ផងដែរ។
ក្នុងនោះដែរតារាកំប្លែងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជានាយ ពាក់មី ក៏បានសម្ដែងនូវការស្រលាញ់ពេញចំពោះគណបក្សដែលខ្លួនស្រលាញ់ផងដែរ ប៉ុន្ដែទន្ទឹមហ្នឹងនេះដែរគាត់ក៏សុំចិត្តបងប្អូនដែលស្រលាញ់គាំទ្ររូបគាត់កន្លងមកមេត្ដាកុំជេរគាត់អី ។
នាយ ពាក់មី បានសរសេរសារបង្ហោះក្នុងហ្វេសប៊ុកថា៖ «បងប្អូនជេខ្ញុំព្រោះបងប្អូនស្រលាញ់ខ្ញុំមិនចង់អោយខ្ញុំចូលបក្ស អោយខ្ញុំសូមទោសផងបងប្អូន 5ឆ្នាំស្មើរនឹង1825ថ្ងៃ ខ្ញុំពាក់អាវបក្សតែមួយថ្ងៃ បងប្អូនជេខ្ញុំតែមួយថ្ងៃបានហើយណាបងប្អូន ថ្ងៃនេះបងប្អូនធ្វើដំណើរទៅស្រុកកំណើតដើម្បីចូលរួមបោះឆ្នោត សូមជូនពរអោយបងប្អូនសុខសប្បាយតាមផ្លូវ សូមកុំភ្លេចទៅបោះឆ្នោតអោយបានគ្រប់គ្នា បងប្អូនស្រលាញ់បក្សណាបោះជូនបក្សនោះចុះ ។»