រថយន្ត CRV ប្រលះជាមួយរថយន្ត HONDA FIT រងរបួសស្រាលម្នាក់ និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទាំងសង់ខាង
ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 1A-0913 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿយ៉ាងលឿន ក៏បានរ៉េចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាក HONDA FIT ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0834 បានធ្វើដំណើរតាមបណ្តោផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹង បណ្តាលរថយន្តទាំងពីរ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណ:អ្នកបើករថយន្ត HONDA រងរបួសស្រាល ចំណែកឯអ្នកបើករថយន្ត CRV បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ កាលពីវេលាម៉ោង១១ៈ៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ទន: ភីធីធី តាមបណ្តោផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។