នារីវ័យក្មេង២នាក់ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេងទាំង២នាក់
កោះកុងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុក និងរថយន្តពីក្រោយ បណ្តាលឲ្យនារីវ័យក្មេង២នាក់ រងរបួសធ្ងន់ នៅចំណុចរង្វង់មូលស្រីរែកកញ្ជើរ ក្នុងខេត្តកោះកុង។ ជនរងគ្រោះទី១.ឈ្មោះ ចេង កីរ៉ា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេងនិងបែកមាត់ និងទី២.ឈ្មោះ យិន អុសារ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ៣សង្កាត់ ស្មាច់មានជ័យ របួសបាក់ភ្លៅខាងឆ្វេង និងបែកចុងចិញ្ចើមខាងឆ្វេង នៅវេលាម៉ោង៤ៈ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។