សូមបងប្អូនជួយចែករំលែកផង ! ១-លោកយាយដែលនៅក្នុងវីដេអូគាត់មានវ័យ៧៨ឆ្នាំបច្ចុប្បន្នមានជំងឺប្រចាំកាយដើរមិនរួចព្រោះគាត់មានជំងឺលើសឈាមហើយដួលកាលពីប៉ុន្មានខែមុន គាត់មានកូនម្នាក់តែទៅធ្វើការនៅស្រុកឆ្ងាយក្នុង ១ខែផ្តល់លុយតែ៣ឬ៤ម៉ឺនរៀលតែប៉ុណ្ណោះ(លោកយាយរស់នៅតែ២នាក់ចៅស្រីម្នាក់)។បច្ចុប្បន្នលោកយាយ និយាយមិនរួចទេ ថែមទាំងជួបជីវភាពលំបាកខ្លាំង ។ ២-លោកយាយវ័យជាង៩០ឆ្នាំមានសភាពទ្រុតទ្រោមខ្លាំងរស់នៅក្រោមផ្ទះខ្ទមរហែក ធ្លុះធា្លយស្ទើរតែដួលទៅហើយ លោករស់នៅចិញ្ចិញចៅប្រុសកំព្រា២នាក់ ។ ប៉ុន្តែពេលនេះដោយសារសុខភាពកាន់តែទ្រុតទ្រោមនោះគឺលោកយាយមិនអាចទៅណាមកណារួចទេ ចំណែកចៅប្រុសទាំង២ក៏ខ្វះលទ្ធភាពសិក្សាផងដែរ។ ម្យ៉ាងទៀតពេលនេះឮថាលោកយាយកមពុងស្ថិតក្នុងសភាពឈឺធ្ងន់ ងើមមិនស្រួចទៀតផង។ ដូច្នេះតាមរយៈនេះសូមសប្បុរសជនដែលមានទឹកចិត្តមេត្តាចូលរួមបរិច្ចាគជាសម្ភារៈឬថវិការបន្តិចបន្តូចជួយដល់ពួកគាត់ផង ។បច្ចុប្បន្នលោករស់នៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។នេះជាសកម្មភាពដែលខ្ញុំបាទនិងប្អូនស្រី ពេជ្រ ចរណៃ ចុះទៅជួយសម្ភារៈនិងថវិការខ្លះៗជូនពួកគាត់កាលពីថ្មីៗកន្លងមក។ អរគុណដល់តារាប្រុស VJ DADA ដែលត្រៀមគម្រោងចុះទៅដោយផ្ទាល់ជាមួយបងប្អូនសប្បុរជនតាមរយៈខ្ញុំបាទនាពេលឆាប់ៗនេះ !!រាល់សម្ភារៈដែលទទួលបានខ្ញុំនិងយកទៅប្រគល់ជូនដល់ដៃរបស់ពួកគាត់ ។អរគុណផងដែររាល់ការចូលរួមរបស់បងប្អូននាងពេលកន្លង ..លេខទូស័ព្ទ 096 25 35 356។


