​រថយន្ត បុក​ជាមួយ​ម៉ូតូ​ដឹក​កណ្តុរ បណ្ដាលឲ្យបុរស​ជនជាតិ ​វៀតណាម​ម្នាក់ រងរបួសធ្ងន់ និង​ដួល​ជះ​ទ្រង់​កណ្ដុរ ពេញ​ផ្លូវ
-

ខេត្តព្រៃវែងៈ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ​ដឹក​កណ្តុរ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​១១ ក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ បណ្ដាលឲ្យបុរស​ជនជាតិ​វៀតណាម​ម្នាក់ មានឈ្មោះ សុខ កែវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម ទីលំនៅ​ភូមិ​០៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​ រងរបួសធ្ងន់ ត្រូវបាន​គេ​ដឹក​មក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​៕

នៅមុនពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ​1C.7833 ដឹក​កណ្ដុរ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ ក៏ត្រូវ​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បុក​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ភាគី​ម៉ូតូ​ដួល​ជះ​ទ្រង់​កណ្ដុរ រេល​ពេញ​ផ្លូវ និង​រងរបួស​ធ្ងន់​តែម្តង​។​
ក្រោយ​កើតហេតុ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ ចំណែក​ជនរងគ្រោះ ត្រូវបាន​គេ​ដឹក​មក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​៕