កាលពីថ្ងៃទី២៤ ខែកក្តដា តារាចម្រៀង កញ្ញា ស៊ូ ដាណេ បានធ្វើការបង្ហោះសារអាណិតប្អូនស្រី ដែលកំពុងដេកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយប្អូនស្រីមានជំងឺរលាកស្រោមខួរកម្រឹតធ្ងន់ហើយត្បៀតសរសៃឈាមខួរក្បាល ហើយចំណែកខ្ទង់ចំណាយក៏មានច្រើនគួរសមដែរ។ យ៉ាងណាមិញតារាសម្រៀងរូបនេះក៏បានរៀបរាប់អារម្មណ៍ក្តុកក្តួលថា "សូមមន្ទីពេទ្យគន្ធបុប្ផាមេត្តាជួយសង្គ្រោះក្មេងម្នាក់នេះអោយបានរួចជីវិតផងដែលកំពុងមានជំងឺរលាកស្រោមខួរកម្រឹតធ្ងន់ហើយត្បៀតសរសៃឈាមខួរក្បាលទៀត នាងខ្ញុំនិងក្រុមការងារកំពុងត្រៀមប្រត្តិការណ៍ រៃអង្គាស១ជុំវិញក្រុងភ្នំពេញមិនតិចជាងខ្ទង់ពាន់ដុល្លាទេពួកយើងស្រលាញ់ការដឹកនាំការថែទាំរបស់ពួកអ្នកហើយពួកយើងរៃអង្គាសជួនអ្នកវិញដើម្បីជាក្តីសង្ឃឹមរបស់កុមារកម្ពុជាដូចច្នេះពេលនេះនាងខ្ញុំសុំទានមេត្តាសូមផ្តល់ការព្យាបាលដល់ប្អូនស្រីម្នាក់នេះអោយបានរួចជីវិតផងចុះ???"។ យ៉ាងណាមិញក៏មានអ្នកគាំទ្រជាច្រើន មានការអាណិតអាសូរប្អូនស្រីជាខ្លាំង៕





