ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព យកដំបងវាយទៅលើយុវជនម្នាក់ សន្លប់រួចប្លន់យកទ្រព្យសម្បត្តិ៍នោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ
បាត់ដំបងៈ កាលពីម៉ោង៨យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទួលតាថៃ ខាងលិចបឹងស្នោ ក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ យុវជនម្នាក់ ត្រូវបានជនមិនស្គាល់មុខម្នាក់ បានយកដំបងវាយបណ្ដាលឲ្យសន្លប់ រួចជនសង្ស័យលើកយកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួនទៀត ជិះគេចខ្លួមបាត់ដោយសុវត្ថិភាព។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។