មិនគួរនោះទេ!!! មហាជនជាច្រើន រិះគន់ទៅលើព្រះសង្ឃដែលចូលទៅបិណ្ឌបាត្រ ក្នុងផ្សារលក់ត្រីសាច់ គឺការប្រព្រឹត្តខុសវិន័យពុទ្ធប្បញ្ញត្តិ របស់សង្ឃ
ភ្នំពេញៈ អ្នកគ្រប់គ្រង និង បុគ្គលិកសន្តិសុខផ្សារនានានៅទូទាំងប្រទេស ជាពិសេសសន្តិសុខនៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ មិនគប្បី ឬ មិនត្រូវ អនុញ្ញាតព្រះសង្ឃ ចូលបិណ្ឌបាត្រនៅក្នុងទីផ្សារ ដូចជាផ្សារលក់ត្រី លក់សាច់ឡើយ ព្រោះការអនុញ្ញាតព្រះសង្ឃធ្វើបែបនោះ គឺជាការរួមចំណែកឱ្យព្រះសង្ឃប្រព្រឹត្តខុសវិន័យពុទ្ធប្បញ្ញត្តិផង និង បម្រាមរបស់សង្ឃផង ។ នៅក្នុងទីផ្សារលក់ត្រីលាយឡំទៅដោយក្លិនស្អុយឆ្អេះឆ្អាប មានត្រីតូចធំ កំពុងបម្រះត្រដរ ហើយត្រូវគេពិឃាតហូរឈាមរឡាក់គួរសង្វេគ និង សាច់សត្វស្រស់ទាំងផ្ទាំងៗ ដ៏គួរស្ញែងញញើត និង កកកុញទៅដោយមនុស្ស ភាគច្រើនជាមនុស្សស្រីផង ជាញឹកញាប់ ត្រូវបានគេឃើញព្រះសង្ឃបែរជានិមន្តបិណ្ឌបាត្រនៅទីទាំងនោះ ហាក់គ្មានទើសទាស់រង្កៀសចិត្តអ្វីទាល់តែសោះ ។



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។