ខ្ញុំវាទ្រាំទើសមិនបាន...ការស្លៀកពាក់បែបនេះ គឺជាកត្តាមួយធ្វើឲ្យក្មេងស្រីដែលមិនដឹងអីត្រូវគេចាប់រំលោភ និងធ្វើឲ្យក្មេងៗជំនាន់ក្រោយយកគំរូតាម.....
-

ទាក់ទិននឹងរឿងរ៉ាវរបស់អតីតតារាសម្តែងស្រី សុខ ស្រីម៉ុច បានធ្វើឲ្យមហាជនជាច្រើនមានការរិះគន់តៗគ្នា ជាច្រើនអំពីការស្លៀកពាក់របស់អតីតតារារូបនេះ។ យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា You Chakriya បានរៀបរាប់ទាំងក្តីអស់សង្ឃឹមចំពោះអ្នកដែលគាំទ្រលើអតីតតារាស្រី សុខ ស្រីម៉ុច ព្រោះថា ឈ្មោះថាតារា ជាឈ្មោះដែលប្រជាជនជាច្រើនតែងតែតាមដាន និងជាគំរូល្អដល់សង្គមផងដែរ ដោយម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា "ចង់អោយគិតដល់មួយជ្រុងតូចថែមទៀត រូបភាពស្រើបស្រាលទាំងនេះ អ្នកប្រាកដចិត្តប៉ុណ្ណា ថាក្មេងៗមិនបានឃើញរឺមិនបានលេងfb, មនុស្សចាស់ប្រៀបដូចជា កញ្ចក់ដែរក្មេងតូចៗ ជំទង់ យកគំរូ តាម បើយើងហៃអើ តាមនុងទៀត អញ្ចឹងក៏ជំនាន់ក្រោយ មិនធ្វើតាមទើបរឿងចំឡែក, ហើយចង់អោយមើលថែមមួយជ្រុង ទៀត រូបភាពទាំងនេះគឺជាកត្តា ជំរុញអោយកើតឡើង ទៅលើករណីចាប់រំលោភ ក្មេងស្រីៗ ដែរគ្នាមិនបានដឹងខ្យល់អី ដោយសារតែ ទង្វើរជ្រុលរបស់ មនុស្ស ដែរគិតថាមិនអី តែវាអីច្រើនមក.. បើអាពួកអស់នោះវាឃើញបែបនេះហើយ ទៅរំលោភនាងម៉ងមានអី តែវាទៅរំលោភក្មេងៗវាមិនដឹងខ្យល់អី បានជាខ្ញុំវាទ្រាំទើសមិនបាន"

ប្រភព៖ You Chakriya